ក្រចេះ៖ នៅវេលាម៉ោង ១២ និង ១៥នាទី ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្ត មួយគ្រឿងម៉ាកស៊ាំយ៉ុង បានបើកបុកស្ត្រីចំណាស់ម្នាក់ កំពុងតែជិះកង់តាមផ្លូវ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាម។ ក្រោយបុកមនុស្សស្លាប់ហើយ ជនបង្កភ័យស្លន់ស្លោ ក៏បានបើករថយន្តរត់គេចខ្លួន លុះដល់ចំណុចផ្លូវទាល់ ក៏បានចុះពីលើរថយន្ត ហើយលោតចូលទឹកទន្លេ បណ្តាលអោយលង់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិតរការកណ្តាល ខេត្តក្រចេះ។ ពេលនេះប្រជាពលរដ្ឋកំពុងស្រង់សព ជនបង្កនោះ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -