តារាចម្រៀងសាចសខ្ចីដូចបណ្តូលចេកនៅក្នុងផលិតកម្មសាន់ដេ សុខ ពិសី បានបង្ហាញរូបរាងដ៏ស្រ ឡូនរបស់នាងជាមួយនឹងសម្លៀកបំពាក់កីឡាដ៏ស្រស់ស្អាតនៅក្នុងក្លឹបហាត់ប្រាណមួយកាលពីពេលថ្មីនេះ ។ សុខ ពិសី ជាតារាចម្រៀងស្រីមួយរូបដែលបានថែរក្សារាងកាយឱ្យនៅតែស្រឡូនស្រស់ស្អាតជានិច្ច ជាពិសេសអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺសាច់សខ្ចីតែម្តងដែលបានជួយលើកសម្ផស្សរបស់នាងឱ្យ លេចធ្លោថែមមួយកម្រិតទៀត ។
ជាងនេះទៅទៀតការតុបតែងខ្លូន គឺតារាចម្រៀងរូបនេះចូលចិត្ត សម្លៀកបំពាក់បែបយុវវ័យ Cute Cute ដែលជាមូលហេតុទាក់ទាញបេះដូងអ្នកគាំទ្ររបស់នាងឱ្យចូលចិត្ត ។ មួយរយៈចុងក្រោយនេះអ្នកចម្រៀង សុខ ពិសី ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ណាស់ដែរពីបណ្តាប្រិយមិត្តដែលជាយុវវ័យ ។ ទាក់ទងទៅនឹងបទចម្រៀងរបស់នាងវិញ គឺក្នុងឱកាសចូល ឆ្នាំប្រពៃណីខ្មែរខាងមុខនេះនាងក៏រំពឹងផងដែរថា នឹងទទួលបានការគាំទ្រកាន់តែច្រើនឡើងថែមទៀត ។
រូបថតមួយសន្លឹករបស់អ្នកចម្រៀង សុខ ពិសី ដែលបានបង្ហោះនៅក្នុង Instagram ក្នុងឈុត សម្លៀកបំពាក់កីឡាបង្ហាញរាងនោះទទួលបានការកោតសរសើរជាច្រើនពីបណ្តាអ្នកគាំទ្ររបស់នាង ដោយបានសរសើរថា ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ខ្លាំងណាស់ ។ ហើយភ្ជាប់ជាមួយនឹងរូបថតនេះដែរនាង ថែមទាំងសរសេរសារបែបដាស់តឿនថា «រវល់ប៉ុណ្ណាក៏ដោយសូមកុំភ្លេចហាត់ប្រាណដើម្បីសុខភាពណា» ។