ភ្នំពេញ៖បុរសម្នាក់ខណៈពេលកំពុងធ្វើការបានឡើងជិៈកន្ត្រកយោងត្រូវបានកន្ត្រកគាបក្បាលបែកខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែងកើត។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចការដ្ឋានសំណង់មួយកន្លែងដីឡូលេខ៥ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនោះឈ្មោះអៀង ឡុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។មានស្រុកកំណើតនៅភូមិសំឡូប ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពព័មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានចុះមកយកបាវសុីម៉ងត៍ និងការ៉ូ សែងដាក់ក្នុងកន្ត្រករួចបានទៅទិញទិញទឹកសុទ្ធបន្ទាប់មកបានឡើងទៅលើវិញតាមកន្រ្តករហូតដល់ជាន់ទី៣បានងើយទៅលើដោយផ្អែកនិងបង្កាន់ដៃហើយគាបក្បាលចេញខួរស្លាប់ភ្លាមៗតែម្តង។
បច្ចុប្បន្នសពកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ ចំណែកសាច់ញាតិកំពុងត្រូវបានទាក់ទងដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។