នៅឆ្នាំ ២០១៦ នេះ សួស វីហ្សា មានយីអ៊ុនល្អណាស់ នាងត្រូវចេញ ទៅសម្តែងនៅតាមបណ្តាខេត្តនានា ជារៀងរាល់ចុងសប្តាហ៍ ដោយឡែកនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៦ ស្រាប់តែ សួស វីហ្សា បានបង្ហាញវត្តមាននៅផ្សារទំនើប TK ទួលគោក ជាមួយបុរសរូបសង្ហាម្នាក់ មើលទៅទំនាក់ទំនាងអ្នកទាំងពីរប្រៀបដូចជាគូស្នេហ៍ជាងបងប្អូន ។
សួស វីហ្សា បានតុបតែងខ្លួនជានារីសាមញ្ញស្ទើរតែគ្មាននរណាចំណាំមុខនាងថា ជាតារាចម្រៀងនោះទេ ភាពសាមញ្ញរបស់នាង មើលទៅពិតជាស្រស់ស្អាតណាស់ នាងបានពាក់មួកប្រុសបិទបាំងដើម្បីកុំឲ្យមានអ្នកស្គាល់ ។ តាមរយៈរូបភាពនេះបង្ហាញឲ្យឃើញថា សួស វីហ្សា និង បុរសរូបសង្ហានោះ ពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ ទាំងការដើរ និងការ និយាយស្តី ។
ក្រៅពីញ៉ាំអាហារនៅក្នុងហាងឡាក់គី សួស វីហ្សា និង បុរសវ័យក្មេងដែលនៅក្បែរនាងបាននាំគ្នាដើរ ទិញទំនិញនៅក្នុងហាងមួយចំនួនយ៉ាងសប្បាយរីករាយ ។ សួស វីហ្សា បានព្យាយាមលាក់បាំងពីរឿងរ៉ាវឯកជនរបស់ខ្លួន ប៉ុន្តែនៅក្នុងពិភពសិល្បៈសុទ្ធតែបានដឹងថា នាងមានគូស្នេហ៍រួចហើយ ។
ពីមួយថ្ងៃទៅមួយថ្ងៃ សួស វីហ្សា កាន់តែស្រស់ស្អាតឡើងៗ ចំណែកប្រជាប្រិយភាព របស់នាងក៏ឡើងខ្ពស់ទៅតាមនោះដែរ ជារៀងរាល់ចុងសប្តាហ៍ នាងត្រូវចេញទៅសម្តែងនៅតាមខេត្តនានា សម្រាប់សប្តាហ៍នេះ នាងត្រូវចេញទៅសម្តែងនៅខេត្តបាត់ដំបង រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបផ្សេងទៀត ៕