ប្រទេសថៃ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថាបានលួចបេះដូងគេអស់ បីផ្លែដើម្បីអោយប្រពន្ធដែលកំពុងមានទម្ងន់។

ហេតុការណ៏នេះបានកើតឡើងនៅឯស្រុក hung Song ខេត្ត Nakhon Si Thammarat ប្រទេសថៃ ដែលបុរសកំសត់មានឈ្មោះ  Naruebet Petchumpol អាយុ 25 ឆ្នាំ បានឆ្លើយសារភាពថា មូលហេតុដែលធ្វើអោយលោកដាច់ចិត្តលួចបេះដូងរបស់អ្នកស្រុក អស់បីផ្លែបែបនេះ ក៏ដោយសារតែប្រពន្ធរបស់លោកដែលមានផ្ទៃពោះ 5 ខែបានប្រាប់ថា ឃ្លានសាច់ដូង ដោយគ្រួសាររបស់គាត់មានជីវភាពក្រីក្រគ្មានលុយទិញ ហើយក៏សម្រេចចិត្តថា លួចរបស់គេតែម្តង។លោកបានបន្តទៀតថាក្នុងមួយថ្ងៃលោករកប្រាក់ចំណូលបានត្រឹមតែ ២០០បាតប៉ុននោះ ដោយការធ្វើជាកម្មករគេនៅរោងចក្រ factory ហើយគាត់មិនមានប្រាក់ ៥ ម៉ឺនបាតនោះទេ។

ប៉ូលីសថៃបាននិយាយថា ជនជាប់ចោទខាងលើត្រូវបានម្ចាស់ដូង ប្តឹង អោយជាប់ពន្ធធនាគារក្រោយពេល មិនមាន ប្រាក់ ៥ ម៉ឺនបាត ដែលស្មើរនឹង ជាង ៥លានរៀល។

អ្នកស្រី  Aree Wongtakul ដែលជាម្ចាស់ដូងបានទៅប្តឹងប៉ូលីសបន្ទាប់ពីគាត់បានឃើញបុរសជាប់ចោទលួចបេះដូងកាលពីល្ងាយថ្ងៃព្រហស្បតិ៏ ដោយអ្នកស្រីបាននិយាយថា អ្នកស្រីនឹងមិនធ្វើការប្តឹងផ្តល់អ្វីនោះឡើយបើសិនជា លោកNaruebet មានប្រាក់បង់អោយគាត់ចំនួន ៥ម៉ឺនបាតនោះ។


ទោះបីជាមានការព្យាយាមនិយាយសម្រុះសម្រួល ពីសំណាក់ក្រុមសមត្ថកិច្ច ហើយនិងក្រុមគ្រួសាររបស់ជនជាប់ចោទក៏ដោយតែ ម្ចាស់ដូងបានប្រកែក ដោយមិនព្រមលើកលែងនោះឡើយ។

ទាក់ទិននឹងរឿងក្តីក្តាំនេះដែរ មានអ្នកលេងបណ្តាញអ៊ីនធឺណេតជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការទាមទារសំណងប៉ុនភ្នំបែបនេះ តែក្រោយមក អ្នកស្រី AREE បានចេញមុខអះអាងថា តាមពិតគាត់ចង់យកប្រាក់ច្រើនបែបនេះ ពីព្រោះដើម្បីទុកជាមេរៀន កុំអោយលួចតទៅទៀត។គាត់បានបន្តទៀតថា មនុស្សយើងមិនគួរលួចរបស់គេនោះទេ​ ទោះបីជារបស់មានតម្លៃបន្តិចបន្តួចក៏ដោយ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -