ភ្នំពេញ​ ៖ ​តារា​ស្រី​ល្បីល្បាញ​លើ​ការប្រើប្រាស់​សម្ភារៈ​មាន​តម្លៃ​ថ្លៃ ​និង​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​ កញ្ញា ព្រីម លីហ្សា ថ្មីៗ​នេះ​ត្រូវ​បាន​ទស្សនិកជន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ ​បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ក្នុង​គោល​បំណង​ចង់​បង្អួត​ប្រាប់​ពី​ម៉ូដ​សំលៀកបំពាក់​ថ្មី​ដែល​ទើប​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស ​តែ​ផ្ទុយ​ពី​នេះ ​បែរជា​ត្រូវ​គេ​រិះគន់​ទៅវិញ។

តាមរយៈ​រូបថត​មួយ​សន្លឹក​ស្ថិតក្នុង​សំលៀកបំពាក់​ពណ៌​ខ្មៅ​ ដែល​គេ​ប្រទះឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ហើយ​ត្រូវបាន​យកទៅ​ចែករំលែក​កាលពី​ថ្មីៗ​កន្លងមកនេះ​ កញ្ញា ព្រីម លីហ្សា ត្រូវ​បាន​អ្នក​និយម​លេង​បណ្ដាញ​យក្ស​មួយ​នេះ​ធ្វើការ​រិះគន់​ថា ហេតុអ្វី​នាង​មាន​លុយ​រាប់​ពាន់​ដុល្លារ​ទិញ​របស់​ថ្លៃៗ​មក​ស្លៀកពាក់​ហើយ​បែរជា​ខុស​ទម្រង់​ មើល​ទៅ​ដូចជា​មិន​សមជា​មួយរូប​រាង​សោះ។​

ជាមួយគ្នា​នឹង​ការរិះគន់​យ៉ាង​ដូច្នេះ ​ក៏មាន​ការ​ប្រៀបធៀប​គ្នា​រវាង​ម៉ូដ​សំលៀកបំពាក់​ដើម​ដែល​នាង ព្រីម លីហ្សា ទិញ​យក​មក​ប្រើប្រាស់​ផង​ដែរ​ ដោយ​ក្នុង​នោះគេ​បាន​សរសេរ​ថា ខុស Size ខណៈ​រូបរាង​ដើម​របស់​គេ​ស្លៀកពាក់​មើលទៅ​សក្ដិសម​ស៊ី​ជាមួយ​ដងខ្លួន​ និង​ទំហំ​លេខ​អាវ។​ ចំណែក​ឯ​កញ្ញា ព្រីម លីហ្សា ពេល​ស្លៀក​ឈុត​មួយ​នេះ​ហាក់ដូចជា​ខុសគ្នា​ឆ្ងាយ​ណាស់​ព្រោះ​ទំហំ​នៃ​លេខ​អាវ ​គឺ​មាន​លក្ខណៈ​រលុង​ធំ​ជាង​ដងខ្លួន។​

យ៉ាងណាមិញ​ក្រោយពេល​រូបថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាមៗ​នេះ​ដែល​គេ​សង្កេតឃើញ​មានការ​Share ចែកចាយ​បន្ត​ឲ្យ​គ្នា​យ៉ាង​ព្រោងព្រាត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក មាន​ទាំង​ការរិះគន់​ និង​សរសើរ​បែប​ចំអក។

ជាការ​កត់សម្គាល់​ ទោះបីជា​មានការ​រិះគន់​លើ​សំលៀកបំពាក់​របស់​តារា​ស្រី​ នាង ព្រីម លីហ្សា យ៉ាងនេះ​ក៏ពិតមែន​ តែ​នាង​មិនបាន​ចេញមុខ​ឆ្លើយតប​នឹង​ការរិះគន់​នេះឡើយ។​
សូមបញ្ជាក់ថា ​កញ្ញា ព្រីម លីហ្សា ត្រូវបាន​ទស្សនិកជន​ចាត់ទុកថា​នាង​ជា​តារា​ស្រី​មួយរូប​របស់​ខ្មែរ​ដែល​ចូល​ចិត្ត​បង្អួត​ពី​ភាព​ហ៊ឺហា ​និង​ប្រើប្រាស់​សម្ភារៈ​ទំនើប​តម្លៃ​ថ្លៃៗ​។ ​មិនតែប៉ុណ្ណោះ​នាង​ក៏​មាន​ឈ្មោះ​ជាតា​រា​ស្រី​សិច​ស៊ី ចូល​ចិត្ត​បញ្ចេញ​របស់​ល្អៗ​ឲ្យ​មហាជន​ទស្សនា មិន​ចេះ​ជិន​ណាយ​ផងដែរ​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -