មួយរយៈពេលចុងក្រោយនេះ វីតវីត ចូលចិត្តលេងម៉ូដសម្លៀកបំពាក់ប្លែកៗណាស់ ជាក់ស្តែងថ្មីៗនេះ នាងបានបង្ហាញនូវម៉ូដខោថ្មីរឹបរាងយ៉ាងស្រស់ស្អាត អមជាមួយនិងការលេងសៀកយ៉ាងប៉ិនប្រសព្វ ។តាមរយៈរូបភាពដែលបានបង្ហាញនេះ បញ្ជាក់ឲ្យឃើញថា វីតវីត ពិតជាមិនធម្មតាមែន នាងចេះអភិវឌ្ឍន៍ខ្លួនឲ្យខុសប្លែកពីមុន ដើម្បីទទួលបានការចាប់អារម្មណ៍។ ដូចដឹងស្រាប់ហើយថា សម័យនេះបើមិនមានអ្វី ប្លែកៗចែកជូនបងប្អូនទស្សនាទេ ពិបាកនឹងរកប្រជាប្រិយភាពណាស់ ។
ម៉ូដសម្លៀកបំពាក់មួយឈុតរបស់ វីតវីត ពិតជាធ្វើឲ្យនាងស្រស់ស្អាតណាស់ អ្នកគាំទ្រភាគច្រើនលាន់មាត់សសើរនាងគ្រប់គ្នាថា វីតវីត លេងម៉ូដសាហាវម្ល៉េះ ឃើញរាងអស់គ្មានសល់ ។
ឆ្នាំថ្មីនេះ វីតវីត ពិតជាស្រស់ស្អាតប្លែក ទាំងរូបសម្រស់ក៏ដូចជាការតុបតែងខ្លួនគឺមិនដូចពីមុនទេ សូម្បីតែការងារសិល្បៈក៏មមាញឹកជាងមុនដែរ អាចនិយាយបានថា ហាងឆេងការងាររបស់នាងពេលនេះឡើង ខ្ពស់គួរឲ្យកក់សម្គាល់ ។
សូមទស្សនា ខោរឹបរាងរបស់នាង ទាំងអស់គ្នា ៖