​​ស្នេហា​របស់​សិល្បៈករ​ និង​សិល្បៈ​ការិនី​ភាគ​ច្រើន​កើត​ឡើង​ពី​ការ​សិក្សា​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​ប្រើ​ពេល​វេលា​យ៉ាង​យូរ​ទើប​សម្រេច​រៀប​អា​ពាហ៍​ពិពាហ៍​បង្ហាញ​ដល់​មហា​ជន​ តែ​ក៏​មាន​សិល្បៈ​ករ​ និង​សិល្បៈ​ការិនី​ មួយ​ចំនួន​ទៀតបាន​ប្រើ​ពេល​វេលា​សិក្សា​យ៉ាង​យូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ស្នេហា​ មិន​អាច​ឈាន​ទៅ​ដល់​ចូល​រោង​ការបាន​​នោះ​ទេ​ក៏​បែក​បាក់​គ្នា​ព្រោះ​តែ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ តែ​ក៏​មាន​អ្នក​ចូល​រោង​ការ​ហើយ​បាន​ចែកផ្លូវ​គ្នា​ដើ​ររៀងៗ​ខ្លួន​ផង​ដែរ។

​ជាក់​ស្តែង​ដូច​ជា​តារា​ស្រី​ប៉ុន្មាន​ដួង​នេះ​ជាប់​ឈ្មោះ​ជា​ស្រ្តី​ម៉េម៉ាយ​ដល់​សព្វ​ថ្ងៃ​មិន​ទាន់​រៀប​ការ​ប្តី​ទី​២​នោះ​ទេ​ព្រោះ​តែ​ពួក​គេ​ខ្លាច​ខក​បំណង​ជា​លើក​ទី​២​ទើប​រក្សា​ឈ្មោះ​នៅ​ជា​ស្រ្តី​ម៉េម៉ាយ​​ដូច​ជា​៖

អ្នក​ម៉េម៉ាយ​ចាយ​សម្រស់​សោ​ភា​កូន​​មួយ​ អ្នក​នាង ចន ច័ន្ទ​លក្ខិណា​ ជា​តារា​សម្តែង​ និង​បង្ហាញ​ម៉ូដ​មួយ​រូប បន្ទាប់​ពី​លែង​លះ​ស្វាមី​​ជា​តារា​សម្តែង​ លោក យុត្ថារ៉ា ឆានី​ នាង​នៅ​មិន​ទាន់​ចូល​រោង​កា​រ​ជា​មួយ​បុរស​ទី​២​នោះ​ដែរ​ទោះ​បី​ពេល​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នាក៏ដោយ។


អ្នក​មេម៉ាយ​​ចាយ​រាង​អ្នក​នាង​ កែវ ពេជ្រពិសី​ ជា​តារា​សម្តែង​ស្រី​ និង​បង្ហាញ​ម៉ូដ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​បុរស​ជា​អនិក​ជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ​អាពាហ៍​ពិពាហ៍​រវាង​នាង​ និង​បុរស​នោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ចែក​ផ្លូវ​ដើរ​រៀងៗ​ខ្លួន​ ។



អ្នកមេម៉ាយ​​ស្រស់​ស្អាត​កូន​មួយ​សាច់​ទ្រលុក​ទ្រលន់​គួរ​ឲ្យ​ក្នាញ់ អ្នក​នាង​ ឌុច សោភា ជា​តារា​សម្តែង​ដែល​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​មុន​ពេល​នាង​រៀបអាពាហ៍​ពិពាហ៍ បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​បុរស​ជា​មន្រ្តី​រាជការ​ម្នាក់​​តែ​មិន​បាន​ប៉ុន្មាន​ផង​​ក៏​បាន​ចែក​ផ្លូវ​គ្នា។


អ្នក​មេម៉ាយ​​​កូន​មួយ​រាង​ខ្ពស់​ស្រលះ​​ស្រស់​ស្អាត​ អ្នក​នាង​ យ៉ាន លីនដា​ ជា​តារា​សម្តែង​ និង​ចម្រៀង​ស្រី​ដែល​បាន​រៀប​ការ​ស្វាមី​ជាអ្នក​សិល្បៈ​ដូច​គ្នា​ លោក យ៉ែម សំអូន ប៉ុន្តែ​ប្តី​ប្រពន្ធ​មួយ​គូនេះបាន​បែក​បាក់​គ្នា​ដោយ​សារ​តែ​អ្នក​នាង​​ យ៉ាន លីនដា លើក​ឡើង​ថា​លោក​ យ៉ែម សំអូន​ មាន​ស្នេហា​ភេទ​ដូច​គ្នា ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្វាមី​ជា​អ្នក​សិល្បៈ​ដូចគ្នា​នេះ។


អ្នក​មេម៉ាយកូនមួយ​​រូប​ស្រស់​ស្អាតស្រស់​សោ​ភា​ធ្វើ​ឲ្យ​កន្លង់​ជា​ច្រើន​លង់​និង​សម្រស់​របស់​នាង​នោះ​ អ្នក​នាង​ សុខ ស្រី​ នាង​ ជា​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​សាន់​ដេ ដែល​បាន​រៀប​ការ​ជា​មួយ​លោក ស៊ី​ សុវត្ថិ ជា​តារា​ចម្រៀង​ដូច​គ្នា​ ប៉ុន្តែ​ការរស់​នៅជាមួយ​​ស្វាមី​មិន​បាន​ប៉ុន្មាន​ផង​វ័យ​ក្មេង​ដូច​គ្នា​ទទួល​បាន​ចំណង​ដៃ​កូន​មួយ​ក៏​បាន​ចែក​ផ្លូវ​គ្នា​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ស្រ្តី​មេម៉ា​យទាំង​វ័យ​ក្មេង​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -