ភ្នំពេញ៖ តារាចម្រៀង និងជាតារាសម្តែង ជើងចាស់លោក ព្រាប សុវត្ថិ បានបង្ហាញភាពផ្អែមល្ហែម ជាមួយភរិយារបស់ខ្លួន នៅលើហ្វេសប៊ុក ធ្វើឲ្យនារីៗជាច្រើន ជញ្ជក់មាត់ស្ញើចសរសើរ ដល់ស្វាមី-ភរិយាមួយគូនេះ និងប្រាថ្នាចង់បានសុភមង្គលដូចពួកគេដែរ។
រូបថតជាច្រើនសន្លឹករបស់ លោក ព្រាប សុវត្ថិ និងភរិយា នៅលើហ្វេសប៊ុក ត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែក យ៉ាងព្រោងព្រោត ជាពិសេសនារីៗ បានសរសេរ សរសើរគូស្នេហ៍ទាំងពីរថា ពិតជាផ្អែមល្ហែម មិនចាញ់គូស្វាមីភរិយា ថ្មីថ្មោងប៉ុន្មាននោះទេ។ នារីៗភាគច្រើន បានសរសើរថា ភរិយារបស់ លោក ព្រាប សុវត្ថិ គឺពិតជាជានារីម្នាក់ដែល មានសំណាងណាស់ បើទោះបីជាស្វាមីរបស់នាង ជាកំពូលតារាល្បីយ៉ាងណាក៏ដោយ ក៏គាត់នៅឆ្លៀតពេល ផ្តល់ភាពកក់ក្តៅ និងបង្កើតអនុស្សាវរីយ៍ ជាមួយភរិយារបស់ខ្លួនដែរ៕
តោះ! ចង់ដឹងលោក ព្រាប សុវត្ថិ និងភរិយា ផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបថតខាងក្រោមនេះ៖