អាមេរិក៖ ក្រុមហ៊ុនមួយ នៅរដ្ឋផ្លរីដា បានប្រកាសស្វែងរកមនុស្ស ដែលពូកែផឹកស្រាបៀរខ្លាំងបំផុត ដោយសុខចិត្តចំណាយ ប្រាក់ឲ្យ $12,000 សម្រាប់ដំណើរកំសាន្ត ក្នុងរយៈពេល៤ខែ ជាមួយនឹងបទពិសោធន៍ នៃការផឹកឆ្លងប្រទេស ។

អ្នកចូលរួមប្រកួតផឹក ត្រូវតែជាពលរដ្ឋអាមេរិក ដែលមានលំនៅដ្ឋាន ឬធ្វើការនៅក្នុងប្រទេសនេះ យូរអង្វែង និងមានអាយុលើស២១ឆ្នាំ ហើយក្រុមហ៊ុនផលិតស្រាបៀរ នឹងអញ្ជើញក្រុមនិស្សិត ឲ្យធ្វើទស្សនកិច្ចទៅកាន់រោងចក្រ ផលិតស្រាបៀរ WOB ដើម្បីឲ្យពួកគេ អាចចែករំលែករឿងនេះ ជាមួយក្រុមអ្នកផឹកនៅ WOB។

ការប្រកា​សរបស់ក្រមហ៊ុន នៅលើវេបសាយ ក៏មានបញ្ជាក់ដែរថា អ្នកចូលរួមប្រកួតអាចជា អ្នកជំនាញថតរូប អ្នកនិពន្ធ អ្នកពូកែផឹក ឬក៏អ្នកចូលចិត្ត ការផ្សងព្រេង គឺអាចដាក់ពាក្យគ្រប់គ្នា ព្រោះវាជាឱកាសនៃការចែករំលែក បទពិសោធន៍នៃការផឹករបស់ខ្លួន ទៅកាន់មនុស្សជុំវិញពិភពលោក៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -