ថ្មីៗនេះនៅឯក្រុង Rangsi tប្រទេសថៃ តូបលក់ស៊ុបតុងយ៉ាំ ដែលទើបតែបើកលក់មួយ កន្លែងត្រូវបានទទួលការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនទូទៅ។ តូបស៊ុបតុងយ៉ាំនេះបើកលក់ នៅពេលយប់ មានលក់ទាំងមី ទាំងគុយទាវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់គួរឲចង់ញ៉ាំ។
ម្ចាស់តូបលក់ស៊ុបនេះមានឈ្មោះថា Kritsada Saekwang មានអាយុ ៣០ឆ្នាំ។ មូលហេតុដែលតូបរបស់គាត់ អាចទាក់ទាញការចាប់អារម្មណ៍ដ៏ច្រើននេះគឺ បណ្ដាលមកពីគាត់ និងជំនួយការលក់របស់គាត់ មានរូបរាងស្រស់ស្អាតសង្ហារ សាច់ដុំណែនៗ និងធំៗពេញខ្លួន។ ម្យ៉ាងវិញទៀត ជាមួយនឹងរូបមន្ដទឹកស៊ុបតុងយ៉ាំពិសេសរបស់គាត់ទៀតផងនោះ ជាមូលហេតុធ្វើឲអាហាររបស់គាត់មានរសជាតិមិនអាចបំភ្លេចបាន ព្រមទាំងធ្វើឲមានអ្នកញ៉ាំមកពេញៗហាងគ្រប់ពេល។
នៅពេលយប់ឡើង គាត់និងមិត្ដភក្ដិដែលជាជំនួយការបានបើកលក់ស៊ុបនៅតូប ចំណែកឯពេលថ្ងៃវិញ ពួកគាត់គឺជាអ្នកបង្ហាញម៉ូដ Part-time របស់សកលវិទ្យាល័យ Rangsitផងដែរ។