ភ្នំពេញ ៖ បុរសវ័យជិត៤០ម្នាក់បាន មកកាន់ស្នាក់ការនគរបាលប៉ុស្ដិ៍ទួល សង្កែដើម្បីដាក់ពាក្យបណ្ដឹងឱ្យជួយអន្ដរា គមន៍រកប្រពន្ធជាទីស្រលាញ់របស់ខ្លួន ខណៈនាងមិនបានទៅធ្វើការហើយដេញ តុងទីនបានលុយមួយចំនួនរួចក៏បាត់ ស្រមោលតែម្ដង ។ករណីបុរសខាងលើមកប្ដឹងសមត្ថ កិច្ចមូលដ្ឋានឱ្យជួយរកប្រពន្ធរបស់ខ្លួន ដែលបាត់ខ្លួនខាងលើនេះបានមកដាក់ ពាក្យបណ្ដឹងនៅវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ថិត នៅក្នុងស្នាក់ការនគរបាលប៉ុស្ដិ៍ទួលសង្កែ។
បុរសរូបនេះត្រូវបានគេស្គាល់ឈ្មោះ អុង វិរៈ អាយុ៣៧ឆ្នាំ មានមុខរបរជា អ្នកបើកបររថយន្ដឱ្យក្រុមហ៊ុនឯកជន ហើយប្រពន្ធដែលបាត់ខ្លួនមានឈ្មោះភី ចន្ទ្រា អាយុ២៨ឆ្នាំ មានមុខរបរជាកម្ម កររោងចក្រកាត់ដេររ៉ូស៊ីង មានទីលំនៅ ផ្ទះជួលក្នុងក្រុមទី១១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។បើតាមការរៀបរាប់ឱ្យដឹងពីបុរស ជាប្ដីដែលមកដាក់ពាក្យបណ្ដឹងសមត្ថ កិច្ចឱ្យជួយអន្ដរាគមន៍រកភរិយារបស់ ខ្លួនខាងលើនេះបានឱ្យដឹងថា រវាងរូបគាត់ នឹងប្រពន្ធមិនដែលទាស់ទែងគ្នាធំដុំនោះ ទេ ហើយពេលខ្លះគ្រាន់តែប្រកែកគ្នាតិច តួច ។ ប៉ុន្ដែនៅថ្ងៃទី១៥ ខែមីនា វេលា ម៉ោង៧និង៣០នាទីព្រឹក គាត់និងប្រពន្ធ បានចេញពីផ្ទះទៅធ្វើការរៀងៗខ្លួនស្រាប់ តែដល់វេលាថ្ងៃត្រង់ប្អូនបានតេមកប្រាប់ ថាមិនបានឃើញបងស្រីចូលធ្វើការនោះ ទេ បន្ទាប់ពីទទួលបានដំណឹងនេះគាត់ក៏ បានប្រញាប់ប្រញាល់មកផ្ទះរកមិនឃើញ ប្រពន្ធក៏ទូរស័ព្ទមិនចូលថែមទៀត ព្រម ទាំងដើររកអស់មួយថ្ងៃពេញក៏មិនឃើញ ស្រមោល ។
ប្រភពខាងលើបានឱ្យដឹងទៀតថា ដោយខ្លាចប្រពន្ធមានបញ្ហាគាត់ក៏ សម្រេចចិត្ដមកកាន់ស្នាក់ការនគរបាលប៉ុស្ដិ៍ដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចជួយ អន្ដរាគមន៍និងដឹងឮ ។ ដោយឡែក ប្រភពព័ត៌មានមួយទៀតបានបង្ហើបឱ្យ ដឹងថា ស្ដ្រីដែលជាប្រពន្ធរបស់បុរស ខាងលើនេះទើបតែដេញតុងទីនបានថ្មីៗ តែចំនួនទឹកប្រាក់មិនដឹងប៉ុន្មាននោះទេ ហើយរឿងបាត់ខ្លួននេះក៏គេនៅមិនទាន់ ដឹងជារឿងអ្វីច្បាស់លាស់នោះទេ លើក លែងតែសាមីខ្លួនប៉ុណ្ណោះដែលដឹង ៕