វាមិនគួរឲ្យជឿ និង មិននឹកស្មានដល់ទាល់តែសោះ ដែលឪពុកចិត្តតិរិច្ឆានម្នាក់មានចិត្តប្រចណ្ឌប្រពន្ធ និង ឈ្លោះគ្នាបន្តិចបន្តួចសោះ បែរជាទៅចាប់កូនរបស់ខ្លួន បោកសម្លាប់ដូចសត្វធាតុទៅវិញ ។ ករណីមនុស្សឃាត ដោយចេតនានេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែ មិនាឆ្នាំ២០១៦ ស្ថិតនៅភូមិឈើខ្លឹម ឃុំ រំចេក ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ។
ករណីមនុស្សឃាត ដោយចេតនាលើកូនខ្លួនឯងនេះគឺបង្កឡើង ដោយជនល្មើស ជាឪពុកឈ្មោះ អោក ចាន់ណា ភេទប្រុសអាយុ ២០ ឆ្នាំ ជាជនជាតិខ្មែរនៅភូមិឃុំកើតហេតុខាងលើ ដោយបានចាប់លើកកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ រុំ ចាន់នីត អាយុ ២ ខែ ពីអង្រឹងបោកទៅដីបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។ មូលហេតុស្រវឹងស្រា ហើយចោទលើប្រពន្ធខ្លួនឈ្មោះ ចាន់ ណារី អាយុ ១៨ ឆ្នាំថា ផិតក្បត់ មានសហាយស្មន់ ដោយចោទថាកូននេះមិនមែនជាកូនរបស់ខ្លួន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រំចេកបានបង្ក្រាបចាប់បានជនសង្ស័យមកប៉ុស្តិ៍ដើម្បីសាកសួរហើយរៀបចំបញ្ជូនខ្លួនជនល្មើសទៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅតុលាការ ៕
- Back to Home »
- ឪពុកចិត្តតិរិច្ឆានចាប់កូនពីក្នុងអង្រឹងបោកសម្លាប់យ៉ាងព្រៃផ្សៃ