រន្ធញើសធំៗនៅលើផ្ទៃមុខបានជះឥទ្ធពលយ៉ាងខ្លាំងដល់សម្រស់របស់មនុស្ស តែមិនថ្វីទេរូបមន្ត     ធម្មជាតិខាងក្រោមនេះអាចជួយកម្ចាត់រន្ធញើសទាំងនោះបានយ៉ាងមានប្រសិទ្ធភាព៖


     1 លាយម្សៅសូដា ២​ ស្លាបព្រាកាហ្វេជាមួយនិងទឹកធម្មតា ២ ស្លាបព្រាកាហ្វេ ហើយយកល្បាយនេះមកលាបមុខ ១៥ នាទី។ លាងជម្រះវាជាមួយនិងទឹកធម្មតា។

   2  យកត្រសក់ ១ មកចិតសម្បកវាឲ្យស្អាតហើយកិនឲ្យម៉ត់ ថែមទឹកក្រូចឆ្មារ ៣ ដំណក់ និងទឹកផ្កាឈូក ១ ស្លាបព្រាកាហ្វេ ហើយយកល្បាយនេះមកលាបមុខ។ ទុកវាមួយស្របក់ចាំ លាងជម្រះវាជាមួយនិងទឹកធម្មតា។
    
 3  យកស៊ុតពណ៌ស ២ គ្រាប់លាយជាមួយនិងទឹកក្រូចឆ្មារ ២ ដំណក់ ហើយយកល្បាយនេះមកលាបមុខទាល់តែវាស្ងួតចាំលាងជម្រះជាមួយនិងទឹកធម្មតា។

   4 លាយទឹកប៉េងប៉ោះជាមួយនិងទឹកក្រូចឆ្មារ ៣ ដំណក់ ហើយយកល្បាយនេះមកលាបលើផ្ទៃមុខ ១៥ នាទីចាំលាងជម្រះវាជាមួយនឹងទឹកធម្មតា។

   5 លាយទឹកម្នាស់ស្រស់កន្លះពែងជាមួយនិងទឹកក្រូចឆ្មារមួយចំហៀង យកល្បាយនេះមកលាបមុខ ៥ នាទី​ហើយចុងក្រោយត្រូវលាងជម្រះជាមួយនិងទឹកធម្មតាជាការស្រេច៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -