នាពេលបច្ចុប្បន្ន លោកជី ដេវីត ត្រូវបានមនុស្សជាច្រើន ទទួលស្គាល់លោកថា គឺជា អ្នកចម្រៀង និងជាអ្នកនិពន្ធវ័យក្មេងម្នាក់ ដែលពោរពេញទៅដោយទេពកោសល្យ ក្នុងការនិពន្ធនូវចម្រៀងថ្មី និងបទភ្លេងថ្មីដោយស្នាដៃខ្លួនឯងផ្ទាល់់។


មិនថាយ៉ាងណា នាពេលថ្មីៗនេះ លោកបានសហការគ្នាជាមួយ សិល្បករ រាមច្បងគឺលោក ព្រាប សុវត្ថិ ដើម្បីបង្កើតនូវចម្រៀងថ្មីច្រៀងរួមគ្នា ៣នាក់ ដោយមានលោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា និងលោក ជី ដេវីត ផងដែរ។

បទនេះ គឺជាបទភ្លេងថ្មី ព្រមទាំងមានអត្ថន័យប្លែកទៀតផង ដែលមានចំណងជើងថា​ «សម្លសម្លក់»។ មិនត្រឹមតែប៉ុណ្ណោះ លោក ព្រាប សុវត្ថិ បានសរសើរ និងអរគុណ តាមរយៈទំព័រហ្វេសប៊ុក Preap Sovath ថា៖ «បទនេះគឺបទ សម្លសម្លក់ ដែលយើងធ្វើរួមគ្នាជាងមួយអាទិត្យនេះហើយនិពន្ឋបទភ្លេងដោយប្អូន Devith ។ ហើយក៏អរគុណប្អូនទាំងពីរដែលផ្តល់កិត្តយសអោយបង យើងទាំងអស់គ្នាក៏មានកិត្តិយស យើងធ្វើការនៅក្រុមហ៊ុនជាមួយគ្នា យើងផ្តល់កិត្តិយសអោយគ្នាទៅវិញទៅមកគឺជាការមួយដែលគោរពគ្នាដោយពិតប្រាកដ។ អ្នកណាដែលល្អក៏យើងទទួលយក អ្នកណាដែលមិនល្អយើងបោះបង់ហើយរើសយកសេចក្តីល្អសម្រាប់ខ្លួនយើងដែលយើងពេញចិត្ត។ អរគុណដល់បងប្អូនដែលគាំទ្រសិល្បៈខ្មែរ»៕

ដូចនេះ ចង់ដឹងថា បទ​ ”សម្លសម្លក់” នេះមានអត្ថន័យយ៉ាងណា សូមទស្សនាទាំងងអស់គ្នា៖

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -