ភ្នំពេញ​៖​ នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ កាលពី​ម្សិលមិញ​បាន​ចែកចាយ​តៗ​គ្នា​អំពី​រូបភាព​២​សន្លឹក​របស់​យុវតី​២​នាក់​ ដែល​ជិះ​ម៉ូតូ​ស្គូ​ពី​ ហើយ​ត្រូវ​គេ​អះអាង​ថា​ នៅ​តំបន់​កោះ​ពេជ្រ​ ហើយ​ត្រូវ​មន្ត្រី​នគរបាល​ឃាត់​សួរនាំ​ ។​ យ៉ាងណា​ក្តី​ មិន​មានការ​បញ្ជាក់​អំពី​ឈ្មោះ​យុវតី​ទាំង​ពីរ​នាក់​ ដែល​ជិះ​ម៉ូតូ​ក្នុង​សម្លៀក​បំពាក់​ដ៏​សិច​ស៊ី​នោះ​ទេ​ ។​

​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​ ពេបជ្រាយ​ដល់​យុវតី​ទាំង​ពីរ​នាក់​នោះ​ជា​ខ្លាំង​ ។​ អ្នកខ្លះ​ថា​ ដោយសារ​រដូវក្តៅ​ទើប​នាងៗ​ស្ទើរតែ​មិន​ពាក់អាវ​បែប​នេះ​,​ អ្នកខ្លះ​ថា​ ហួសហេតុ​ពេក​ហើយ​ នាង​អើយ​,​ សម័យ​ទំនើប​គឺ​តែងតែ​យ៉ាង​ដូច្នេះ​ឯង​,​ កូន​នរណា​ទៅ​ហ្ន​,​ នគរបាល​គួរតែ​ចាត់ការ​,​ អ្នកខ្លះ​ថា​ នាងៗ​ទាំង​ពីរ​នាក់​នេះ​ ជា​អ្នក​រកស៊ី​(​ស្ត្រី​ពេស្យាចារ​)​ អ្នកខ្លះ​ថា​ វា​ជា​ការ​ប្រមា​ន​ថ​យ៉ាង​ធ្ងន់​ដល់​វប្បធម៌​ជាតិ​ ។​​នៅ​ក្នុង​រូបភាព​នេះ​ គេ​ឃើញ​មន្ត្រី​នគរបាល​ច្រើន​រូប​នៅ​ពីក្រោយ​ និង​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ចោមរោម​មើល​នាង​ ទាំង​ពីរ​នាក់​នោះ​ ។​ អ្នកខ្លះ​ទំនងជា​បាន​សួរនាំ​ អំពី​ការ​ស្លៀកពាក់​មិន​សមរម្យ​របស់​យុវតី​ទាំង​ពីរ​នាក់​នោះ​ ។​នៅ​ក្នុង​រូបភាព​យុវតី​ទាំង​ពីរ​នាក់​បាន​ឱន​ឈ្ង​ក​មុខ​ ទំនងជា​មានការ​អៀនខ្មាស់​ខ្លះ​ដែរ​ នៅ​គ្រា​ដែល​មហាជន​ចោមរោម​មើល​។​

បើ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​ មន្ត្រី​នគរបាល​ ឬ​សន្តិសុខ​ប្រចាំការ​នៅ​កោះ​ពេជ្រ​នោះ​ មិន​បាន​ឃាត់​យុវតី​ទាំង​ពីរ​នាក់​នោះ​ទេ​ គឺ​គ្រាន់តែ​បាន​អប់រំ​ណែនាំ​តែ​ប៉ុណ្ណោះ​ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ ។​រឿង​ស្លៀកពាក់​លេច​លើ​ លេច​ក្រោម​ សិច​ស៊ី​ហួសហេតុ​នេះ​ ក៏​ធ្វើ​ឲ្យ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ផង​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ​ ។​ ក្រសួង​នេះ​បាន​ចេញ​សេចក្តីណែនាំ​ដល់​សិល្ប​ការិនី​ មិន​ឲ្យ​ស្លៀកពាក់​ សិច​ស៊ី​ហួសហេតុ​ ព្រោះតែ​ប្រាថ្នា​ទាក់ទាញ​ភាព​ល្បីល្បាញ​នោះ​ទេ​ ។​ មិន​ថា​តែ​រូបភាព​ក្នុង​សិល្បៈ​ ឬ​ក្នុង​នៅ​ក្នុង​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​នោះ​ទេ​ គឺ​មិន​ត្រូវ​សិច​ស៊ី​ហួសហេតុ​ឡើយ​ ។​ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌​ចំ​ពេល​ដែល​សិល្ប​ការិនី​មួយ​ចំនួន​បាន​បង្ហោះ​រូបភាព​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​នូវ​រូបភាព​សិច​ស៊ី​ ហួសហេតុ​ពេក​ ។​សិល្ប​ការិនី​មួយ​ចំនួន​ត្រូវ​គេ​ពិ​ព័រ​ណ៌​នា​ថា​ បាន​បង្ហាញ​ភាព​សិច​ស៊ី​ដើម្បី​ដូរ​យក​ភាព​ល្បីល្បាញ​ គឺ​ល្បីល្បាញ​ក្នុង​ផ្លូវ​មិនល្អ​ ព្រម​តាំង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​នោះ​ទៀត​ផង​ ។​

​មិន​សំដៅ​តែ​ចំពោះ​សិល្ប​ការិនី​ម្នាក់​ណា​នោះ​ទេ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ក្រើនរំលឹក​ជា​ចំហរ​ ចំពោះ​សិល្ប​ការិនី​ជា​ទូទៅ​ ។​ ក្នុង​ពេល​ដែល​មានការ​អប់រំ​ណែនាំ​នេះ​ គេ​ឃើញ​មាន​សិល្ប​ការិនី​យ៉ាង​ហោច​ណាស់​២​នាក់​បាន​បង្ហោះ​រូបភាព​សិច​ស៊ី​របស់​ខ្លួន​ ទំនងជា​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ ។​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​មិន​បាន​ប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាងណា​នោះ​ទេ​ គឺ​គ្រាន់តែ​ទទូច​សុំ​កុំ​ឲ្យ​សិច​ស៊ី​ពេក​តែ​ប៉ុណ្ណោះ​ ។​នៅ​ក្នុង​បណ្តាញ​សង្គម​ឯណេះ​វិញ​ អ្នកខ្លះ​និយាយ​ថា​ វា​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​ស្លៀកពាក់​ ។​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ សិទ្ធិ​នោះ​មិន​គួរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ អរិយធម៌​ពូជសាសន៍​ជាតិ​ឯង​នោះ​ឡើយ​ ។​ ជាក់ស្តែង​ករណី​យុវតី​២​នាក់​ដែល​ស្លៀកពាក់​សិច​ស៊ី​ ស្ទើរតែ​ស្រាត​ល្វែង​លើ​នោះ​ វា​ជា​សិទ្ធិ​របស់​នាង​ពិតប្រាកដ​មែន​ គ្រាន់តែ​ថា​ សិទ្ធិ​នោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​ជាតិ​សាសន៍​មួយ​ ។​ ដូច្នេះ​ គេ​គួរតែ​មាន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​តឹងតែង​ មិនមែន​ត្រឹមតែ​ជា​ការ​អប់រំ​ណែនាំ​ថើៗ​នោះ​ទេ​ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -