ខេត្តបន្ទាយមានជ័យៈ បុរសវ័យអាយុ៦៣ឆ្នាំម្នាក់ ត្រូវនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានម្រេចចំនួន៥ដង ក្នុងចំការមួយកន្លែងនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ជនសង្ស័យមានឈ្មោះ ទៀង គី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ/ឃុំជន្លុះ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅក្នុងចំការមួយកន្លែងក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវនគរបាលចាប់ខ្លួនកាលពីម៉ោង៧និង៣០នាទី ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦។
ក្មេងស្រីរងគ្រោះមានឈ្មោះ ហ ស រ អាយុ១៣ឆ្នាំ ។ឪពុកកុមាររីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ទៀង គី បានមកស្នាក់នៅដើម្បីធ្វើចំការនៅភូមិឃុំខាងលើ នៅយប់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦កន្លងទៅ ដោយនិយាយថា ផ្ទះក្នុងចំការស្ងាត់ពេក ដោយយល់ថាជាមនុស្សរាប់អានគ្នាគាត់ក៏បានឲ្យកូនប្រុស ស្រី២នាក់ទៅដេកជាមួយ នៅយប់ជ្រៅឈ្មោះ ទៀង គី បានឲ្យកូនប្រុសអាយុ១១ឆ្នាំដេកក្រោមផ្ទះ ក្រោយមកលឺសម្លេងកូនស្រី១៣ឆ្នាំគាត់យំ កូនប្អូនអាយុ១១ឆ្នាំរត់ទៅហៅគាត់ ពេលចុះមកមើលទើបដឹងថា ទៀង គី ចាប់រំលោភកូនស្រីរបស់គាត់។
លោក សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យត្រូវបាននគរបាលស្រុកស្វាយចេក ចាប់ខ្លួនតាមបណ្តឹងរបស់អាណាព្យាបាលកុមារីរងគ្រោះ និងឆ្លងកាត់បញ្ជាផ្ទាល់ពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយស្រាវជ្រាវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យយកមកសួរនាំ ទើបដឹងថា ជនសង្ស័យពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះមែនសម្រេចរហូត៥ដង។ក្រោយសួរនាំជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុការចាត់ការតាមច្បាប់ ៕
- Back to Home »
- បញ្ជូនបុរសវ័យ៦៣ឆ្នាំដែលរំលោភក្មេងស្រី១៣ឆ្នាំសម្រេច៥ដងនៅស្រុកស្វាយចេកទៅតុលាការ