ក្រៅពីមានឈ្មោះជាតារាសិល្បៈដែលមានរូបសម្រស់ស្រស់ស្អាត មាន សូនីតា ក៏កំពុងទទួលបាន ការចាប់អារម្មណ៏ពីសំណាក់មហាជននានា តាមរយៈការច្នៃម៉ូដសម្លៀកបំពាក់ពីក្រម៉ារបស់នាង ។ អ្វីដែល កត់សំគាល់នោះ កាលពីយប់មិញ មាន សូនីតា បានស្លៀករ៉ូបរាត្រីសមោសរដែលច្នៃពីក្រម៉ាទៅចូលរួមក្នុងពិធី រៀបអាពាហ៏ពិពាហ៏របស់តារាសម្តែង គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា ដែលមើលទៅឃើញស្រស់ស្អាត និង ទាក់ទាញប្លែក ។
ក្នុងចំណោមតារាល្បីៗជាច្រើនទៅចូលរួមក្នុងពិធីរៀបការរបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា កាលពីយប់មិញនៅសណ្ឋាគារសូហ្វីតែល ។ គេបានកត់សំគាល់ឃើញម្នាក់ៗ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតមិនថា មុខមាត់ឬសម្លៀកបំពាក់នោះទេ ។ក្នុងចំណោមតារាទាំងនោះ មាន សូនីតា ត្រូវបានគេចាប់អារម្មណ៏ឃើញថា ប្លែកស្អាតពីតារាដទៃ ដោយនាងបានយកក្រម៉ារបស់ខ្មែរមកច្នៃធ្វើជារ៉ូបរាត្រី ស្រមោសរ ដែលមើលទៅឃើញសាមញ្ញតែស្អាតប្លែកគួរអោយទាក់ទាញ ។
សូម្បីតែខ្សែស្បែកជើងក៏នាង យកក្រម៉ាមកចងពាក់ផងដែរ ។ គ្រាន់តែឃើញវត្តមាន មាន សូនីតា ភ្លាម មិត្តភក្តិរួមអាជីពខ្លះបានលាន់មាត់ថា អូ..រាជនីក្រម៉ាមកហើយ។ ក្នុងនោះក៏មានការកោតសរសើរពីមជ្ឍដ្ឋាននានាថា ស្រីស្អាត មាន សូនីតា ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការយកក្រម៉ាមកច្នៃជារ៉ូបរាត្រីពាក់ចូលរួមក្នុងកម្មវិធីធំៗមើលទៅ ឃើញស្អាតប្លែកមិនចាញ់ហូល ផាមួងប៉ុន្មានឡើយ ។ មាន សូនីតា ត្រូវបានគេចាត់ទុកជាតារាស្រី ដែល មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ ជាពិសេសស្នាមញញឹមគួរអោយទាក់ទាញ់រួមជាមួយនិង ការតុបតែងខ្លួនបែបឃ្យូតៗរបស់នាង ។
ចុងក្រោយនេះ មាន សូនីតា មិនសូវមានសកម្មភាពថ្មីៗជាពិសេសនៅក្នុងការសម្តែងរឿងភាគ ដូចមុននោះទេ ។ តែយ៉ាងណា ក្នុងពេលឆាប់ៗខាងមុខនេះ នាងត្រៀមថតរឿងភាគបែបអភិនិហារក្នុងតំណែងជាតួស្រី ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា ៕
- Back to Home »
- ឈុតរ៉ូបរាត្រីសមោសរច្នៃពីក្រម៉ា របស់ មាន សូនីតា កាលពីយប់មិញ ពិតជាទាក់ទាញខ្លាំង