លោកឪពុក🙏🙏🙏 កូនប្រុសម្នាក់នេះមិនហូរទឹកភ្នែកមួយដំណក់ទេ ពីព្រោះលោកពុកបានធ្វើឲ្យមនុស្សទូទាំងពិភពលោកគោរពនិងកោតសរសើរ👍 កូនពិតជាមានមោទកភាពចំពោះឆន្ទះរបស់លោកពុកខ្លាំងណាស់។
🙏🙏🙏 បើមានជាតិក្រោយមែនកូនម្នាក់នេះនិងសុំធ្វើជាកូនលោកពុកគ្រប់ជាតិ🙏🙏🙏 កូនមិនបានឃើញមុខលោកពុកទៀតទេពីថ្ងៃនេះទៅ👀ប៉ុន្តែកូននិងចងចាំពាក្យទូន្មានប្រដៅគ្រប់បែបយ៉ាងរបស់លោកពុក👂កូនចង់ប្រាប់ថាកូនស្រលាញ់ពុកនិងអ្នកម៉ែខ្លាំងណាស់សម្រាប់ជីវិតកូន❤️️️️️ កូននិងធ្វើជាមនុស្សម្នាក់ដែលមានតម្លៃសម្រាប់គ្រួសារនិងប្រទេសជាតិទាំងមូលហើយកូនសុំសន្យាថាកូននិងមិនលក់ឧត្តមគតិខ្លួនឯងសម្រាប់បុគ្គលណាម្នាក់ឡើយ🙏 អរគុណគ្រប់យ៉ាងដែលលោកពុកអ្នកម៉ែផ្ដល់ឲ្យកូន🙏🙏🙏 សូមទៅកាន់សុគតិភពណាលោកពុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសម្រាប់អ្នកម៉ែកូននិងមើលថែរក្សាគាត់លុះជីវិតកូនអស់។Credit: Vork Sovann (កូនប្រុសរបស់លោកពូ យ៉ាវ បូរ៉ា)
កាលពីប៉ុន្មានថ្ងៃមុន ពួកយើងបានមើលវីដេអូរបស់ផលិតកម្ម ថោន ក្នុងបទចំរៀង《 ពុកខ្ញុំជាប៉ូលីសចរារចរណ៍》 យើងមានអារម្មណ៍ក្តុកក្តួលរួចទៅហើយ ហើយឥឡូវយើងបានឃើញរឿងជាក់ស្តែងចឹងទៀត វាធ្វើឲ្យយើងមានក្តី អាណិតអាសូរចំពោះរូបគាត់ណាស់។ សូមវិញ្ញាណខន្ទលោកពូ បានដល់សុខត្តិភពកុំបីខាន ។បើអាចជួយ share ទៅបងប្អូនអាចថាជាក្តីអាណិតអាសូរនិង ជួយរំលែកទុក្ខចំពោះក្រុមគ្រួសារគាត់ផង។ដោយក្តីគោរពបំផុតពីខ្ញុំបាទ!
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ កូនទាំង៤នាក់បានធ្វើបុណ្យ ចំរើនអាយុនិងបុណ្យកតញ្ញូសម្រាប់លោកអ្នកមានគុណទាំងពីរ ប៉ុន្តែនៅ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៦នេះកូនទាំង៤នាក់និងអ្នកម៉ែគឺត្រូវធ្វើបុណ្យសពជូនដំណើរលោកឪពុកទៅវិញ😢😢😢 ហេតុអ្វីមនុស្សល្អជីវិតខ្លីយ៉ាងនេះ😢 សូម្បីតែដង្ហើមចុងក្រោយរបស់លោកពុកក៏មិនឲ្យកូនៗនិងអ្នកម៉ែបានឃើញដែរ😢 តាំងពីមានជីវិតរហូតដល់ដង្ហើមចុងក្រោយក៏លោកពុកមិនឲ្យកូនណាម្នាក់និងអ្នកម៉ែពិបាកដោយសារលោកពុកដែរ😢 ទោះបីលោកឪពុកបង្កើតរូបកូនមកមិន មានផ្ទះវីឡា រថយន្តទំនើបៗ ទ្រព្យសម្បត្តិស្ដុកស្ដម្ភឲ្យកូនមែនពិត ប៉ុន្តែលោកពុកបានបន្សល់ទុកកេរ្តិ៍ឈ្មោះ និងកិតិ្តយសយ៉ាងអស្ចារ្យបំផុតសម្រាប់គ្រួសាររបស់យើង ពីព្រោះលោកឪពុកបាត់បង់ជីវិតនៅពេលបំពេញការងារការពារថ្នាក់ដឹកនាំកំពូលដែលតំណាងឲ្យប្រទេសកម្ពុជាទាំងមូល🙏🙏🙏 តើលោកឪពុកមានបានដឹងទេថាឥឡូវ ឈ្មោះរបស់ពុកនិងការបាត់បង់ជីវិតរបស់ពុកធ្វើបងប្អូនខ្មែរទូទាំងពិភពលោកចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត👍 លោកឪពុកគឺជាវិរៈបុរសម្នាក់ដែលមិនសោកស្ដាយកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងជីវិតខ្លួនផ្ទាល់ដើម្បីតែសម្រួលចរាចរណ៍និងសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរព្រមទាំងប្រទេសកម្ពុជា👍👍👍 លោកពុកមិនដែលចេះកិបកេងលុយរដ្ឋនិងសីុលុយប្រជាពលរដ្ឋខ្មែរទេ ពីព្រោះពេលដែលលោកពុកបាត់បង់ជីវិតទៅគឺបន្សល់ទុកតែម៉ូតូ Cub50c ដ៏ចាស់មួយគ្រឿងប៉ុណ្ណោះ😢😢😢 លោកឪពុកគឺជា មន្ត្រីប៉ូលិសមួយរូបដែលមាន គុណធម៌ សច្ចធម៌ សប្បុរសធម៌ និងកិត្តិយសដ៏ឧដុង្គឧត្តមបំផុត👍👍👍 ជួបកូននៅជាតិក្រោយនិងគ្រប់ៗជាតិ…កូនមិនងងុយដេកសោះហើយកូននៅអង្គុយមើលមុខពុករហូតដល់គេបូជាសពលោកពុក