កាលពីថ្មីៗនេះ រឿងរ៉ាវដ៏មិនគួរឲជឿ មួយបានកើតឡើង នៅឯព្រលានយន្ដហោះ ប្រទេសអេហ្ស៊ីប ដោយយន្ដហោះមួយគ្រឿង បានចុះមកវិញជាបន្ទាន់ ដោយមានបញ្ហាខូចខាតផ្នែកខាងមុខ យ៉ាងធ្ងន់ធ្ងរ។ យន្ដហោះនេះជាប្រភេទ  Boeing 737-800 ធ្វើដំណើរហោះហើរចេញពីក្រុង Cairo ប្រទេសអេហ្ស៊ីប ទៅកាន់ទីក្រុង London ដោយផ្ទុកអ្នកដំណើរចំនួន 71នាក់។

ពេលដែលហោះហើរចេញ ទៅទើបតែបានមួយភ្លែត ស្រាប់តែមានឈាម និងរោមសត្វបានខ្ទាតមកជាប់ នឹងកញ្ចក់របស់យន្ដហោះជាហេតុធ្វើឲយន្ដហោះមិនអាចបន្ដដំណើរទៅមុខទៀតបាន ត្រូវចុះចតវិញភ្លាមៗ។ ពេលដែលចុះមកដល់ដីហើយនោះ គេបានឃើញ នៅខាងមុខច្រមុះរបស់យន្ដហោះ មានស្នាមកំពិតមួយយ៉ាងធំដែលគេអាចសន្និដ្ឋានបានថា យន្ដហោះបានប៉ះទង្គិច ជាមួយនឹងសត្វបក្សី។

យន្ដហោះនេះត្រូវបានធ្វើការ ជួសជុលអស់រយៈពេល ២១ម៉ោង រួចទើបធ្វើការហោះហើរ ឡើងម្ដងវិញទៀតជាធម្មតា។ លោក Dai Whittingham​ ដែលជានាយកប្រតិបត្ដិការផ្នែកហោះហើរបានថ្លែងថា បក្សីនោះប្រហែលជាមាន ទំហំធំសម្បើមណាស់។ ជាមួយនឹងល្បឿនដ៏លឿន ក្នុងការហោះហើររបស់យន្តហោះ ទើបជាហេតុធ្វើឲយន្ដហោះនេះ មានការខូចខាតយ៉ាងធំដូច្នេះដែរ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -