ខេត្តកំពង់ធំ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ចុះបង្ក្រាបខារ៉ាអូរខេ២កន្លែងលួចបើកបង្កប់សេវាកម្មជួញដូរផ្លូវភេទឃាត់ខ្លួនបានមនុស្សប្រុសស្រី១១នាក់បញ្ជូនទៅស៊ួនាំ។ ករណីបង្រ្កាបនេះកាលពីថ្ងៃទី14ខែមិនាឆ្នាំ2016វេលាម៉ោង9 និង00យប់ ដែលមានទីតាំងនៅចំណុចទំនប់បង្ហៀទឹក1មករាស្ថិតភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

ប្រភពពីលោកលោកឃុនប៊ុនហ៊ួមេបញ្ជាអាវុធស្រុកបារាយណ៍បានអោយដឹងថាខារាអូខេបំរើផ្លូវភេទខុសច្បាប់នេះលោកបានធ្វើការអប់រុំណែនាំមួយលើកជាពីលើកហើយនៅតែមិនរាងចាលទើបលោកសម្រេចចិត្តធ្វើការបង្ក្រាបតែម្តង។

ក្នុងការបង្ក្រាបខារាអូខេខុសច្បាប់ពីកល្លែងនេះឃាត់ខ្លួនមនុស្សប្រុសស្រីបាន11នាកស្រី8នាក់ប្រុស3នាក់លោកឃុនប៊ុនហ៊ួរបន្តទៀត ថាទីតាំងទីមួយមានស្លាកយីហោសមុទ្រទឹកសាបថៅកែឈ្មោះស្រីពៅនិងទីតាំងទីពីមិនមានស្លាកយីហោច្បាស់លាសនៅកន្លែងក្បែគ្នាថៅកែឈ្មោះស្រីនី។ចំពោះមនុស្សប្រុសស្រីទាំង11នាក់នេះត្រូវបានបញ្ជួនយកទៅធ្វើការសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ហើយបញ្ជួនបន្តទៅកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថាខារ៉ាអូរខេលួចបើកបង្កប់បំរើសេវាផ្លូវភេទនេះសមត្ថកិច្ចបង្ក្រាប់ច្រើនដងហើយនៅតែមិនរៀងចាលនៅតែលួចបើកទៀតត្រូវសមត្ថកិច្ចបង្ក្រាប។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -