ថ្មីៗនេះតារាសម្តែង និង បង្ហាញម៉ូដស្រីរាងខ្ពស់ស្រឡះ ទឹម រដ្ឋា បានស្លៀកឈុតប៊ីគីនីពណ៌ ផ្កាឈូកយ៉ាងសិចស៊ីឈរនៅក្បែរអាងហែលទឹកដោយមិនខ្វល់អ្វីឡើយហើយក្នុងដៃដែលមានកាន់ កែវស្រាក្រហមផងនោះបានធ្វើឱ្យសម្រស់របស់នាងកាន់តែទាក់ទាញថែមមួយកម្រិតទៀត ។ បើតាម រយៈរូបថតដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកនោះបង្ហាញថា នាងស្លៀកពាក់បែបនេះ គឺកំពុងតែ សម្តែងនៅក្នុងរឿងមួយ គឺរឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» ជាមួយអ្នកសម្តែងស្រីម្នាក់ទៀត គឺកញ្ញា ម៉ាក សែនសូនីតា។
ទាក់ទងទៅនឹងការបង្ហាញភាពសិចស៊ីជាមួយឈុតប៊ីគីនីបែបនេះវាមិនមែនជារឿងថ្មីសម្រាប់តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា នោះទេ កន្លងមកនាងក៏ធ្លាប់បញ្ចេញម្តងម្កាលផងដែរនៅឯមាត់ សមុទ្រ ហើយការបញ្ចេញភាពសិចស៊ីបែបនេះ គឺភាគច្រើនតែងតែមានការកោតសរសើរថាស្អាត បើ ទោះជាមានមតិខ្លះរិះគន់ក៏ដោយ ។
ទឹម រដ្ឋា គឺជាតារាស្រីមួយរូបដែលតែងតែតុបតែងខ្លូនបែបសិចស៊ីប្លែកៗ ទាំងសម្លៀកបំពាក់ ទាំងម៉ូដសក់ ហើយជាងនេះទៀតនោះ គឺនាងចូលចិត្តសាក់នៅលើស្បែកត្រង់ចំណុចដែលគួរឱ្យចាប់ អារម្មណ៍ថែមទៀតផង ៕