ក្រោយពីធំពេញវ័យតារាកំប្លែង វ៉ាន់ នីឡា កាន់តែទទួលបានការចាប់អារម្មណ៏ពីសំណាក់ទស្សនិក ជន មិនថារូបសម្រស់ឬសមត្ថភាពនៅក្នុងការកំប្លែងនោះទេ ។ ជាពិសេសថ្មីៗនេះ នាងថែមទាំងចេញច្រៀងកាត់ សក់ និង សម្តែងរឿងដុំផងដែរ ។ អ្វីដែលគួរអោយកត់សំគាល់នោះ ថ្មីៗនេះ គេបានសង្កេតឃើញ តារាកំប្លែងរូបនេះទៅណាមកណា ជាមួយបុរសវ័យក្មេងម្នាក់ ដែលជាកូនថៅកែផលិតកម្មមួយ។ មានការបង្ហើបថា វ៉ាន់ នីឡា ជា មួយបុរសម្នាក់នោះជាគូស្នេហ៏និងគ្នា ។
ពេលខ្លះគេបានឃើញតារាកំប្លែង ដែលទើបនិងពេញវ័យរូបនេះ បណ្តើរគ្នាទៅចូលរួមកម្មវិធីខួប កំណើតអាពាហ៏ពិពាហ៏និងពេលខ្លះពួកគេទៅដើរកំសាន្តនៅតាមរមណីយដ្ឋានមួយចំនួន តាមបែបយុវវ័យផង ដែរ ។ មានការបង្ហើបថា ទំនាក់ទំនងរបស់តារាកំប្លែង វ៉ាន់ នីឡា ក៏មានការគាំទ្រនិងដឹងលឺពីសំណាក់ក្រុម គ្រួសាររបស់ពួកគេទាំងពីរផងដែរ។ណាមួយពេលនេះ អ្នកទាំងពីរក៏នៅក្មេងៗទើបចាស់ទុំមិនទាន់គិតគូរ ។
បើតាមដឹងគូស្នេហ៏ របស់ វ៉ាន់ នីឡា ជាកូនប្រុសរបស់ម្ចាស់ផលិតកម្មមួយ ។ ទាក់ទងជាមួយរឿងនេះ តា វ៉ិចទ័រ ដែលជាឪពុក បង្កើតរបស់តារាកំប្លែង វ៉ាន់ នីឡា បានអោយដឹងថា លោកមិនចង់និយាយអ្វីវែង ឆ្ងាយ ទាក់ទងទៅនឹងរឿងកូនស្រីលោកនោះទេ ។ ទុកឲ្យពេលវេលាជាអ្នកសម្រេច ។ ណាមួយកូនស្រីរបស់លោកក៏មានអាយុនៅក្មេងដែរ ។
សព្វថ្ងៃ វ៉ាន់ នីឡា មានការងារច្រើនទាំងការកំប្លែងនៅស្ថានីយទូរទស្សន៍ស៊ីធីអិននិងច្រៀង កាត់សក់នៅក្នុងពិធីរៀបមង្គលការ ដោយចាប់ដៃគូរជាមួយនាយគ្រឿន ។ មួយរយៈមុននេះ វ៉ាន់ នីឡា ក៏បាន ចូល រួមសម្តែងរឿង«បេះដូងកូពី»របស់ផលិតកម្មភី សុគន្ធី ដែលមានស្រីស្អាត ម៉ាក សែនសូនីតានិង លោកប៉ែន ចំរ៉ុង ជាតួឯកប្រុសស្រីផងដែរ ។
ជាមួយគ្នានេះ តា វ៉ិចទ័រ បានបញ្ជាក់ថា សព្វថ្ងៃកូនស្រីរបស់លោកមាន ការងាររវល់ច្រើន ជាពិសេសការងារសម្តែងនៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិនដែលមានប្រមាណជា ៦ កម្មវិធីមាន ទាំងកម្មវិធីថតទុក និង ផ្សាយផ្ទាល់ ។ ក្រៅពីនេះក៏មានគេទាក់ទងជាបន្តបន្ទាប់ដែរ តែ នីឡា នៅក្មេងពេកពិបាក ក្នុងការដាក់ធ្វើជាតួសម្តែង ។ ឆាប់ៗនេះនាងក៏មានគម្រោងថតរឿងដុំអោយផលិតកម្មមួយក្នុងតំណែងជាតួឯកស្រីផងដែរ ៕