រាជធានីភ្នំពេញ៖ មន្ត្រីយោធាថ្នាក់ផ្កាយ១ម្នាក់ ត្រូវបានកំលាំងអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេធ្វើសកម្មភាពបាញ់១គ្រាប់ភ្ជុចដី គំរាមបុរសម្នាក់ ដោយសង្ស័យថា ជាចោរចូលលួចអីវ៉ាន់ក្នុងផ្ទះខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១ និង ៣០នាទីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកទាល់ ក្រុម០៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្ត្រីអាវុធហត្ថអោយដឹងថា បុរសជាជនបង្កមានឈ្មេាះ ប៊ុត សំណាង អាយុ៥១ឆ្នាំ មុខរបរជាយោធា ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី ។

យោងតាមការរៀបរាប់របស់បុរសជាជនបង្ក បានអោយដឹងថា ដំបូងឡើយនៅវេលាកើតហេតុ គាត់បានលឺសម្លេងចេញពីរបងផ្ទះរបស់ ដោយគាត់សង្ស័យថា មានចោរចូលផ្ទះ ។ ភ្លាមៗ រូបគាត់បានទាញកាំភ្លើងមួយដើមម៉ាកK59 លេខ៨៥៩៦ ស្ទុះចេញមកក្រៅដើម្បីតទល់ជាមួយចោរ ។ ប៉ុន្តែខណះចេញមកក្រៅ គាត់ពំុបានឃើញអ្វីឡើយ តែបែរជាលឺសម្លេងឆ្កែព្រូសក្បែររបងផ្ទះ ក៏ស្ទុះរត់ទៅមើល ស្រាប់បុរសម្នាក់នៅក្បែរនេាះត្រូវឆ្កែកំពុងត្រូវឆ្កែព្រូស ។ ឃើញដូចនេះបុរសជាជនបង្ក ក៏បានបាញ់ភ្ជុចទៅនឹងដីគំរាម បុរសដែលត្រូវឆ្កែព្រូស ដោយស្មានថាជាចោរដែលចូលផ្ទះរបស់ខ្លួន ។ ភ្លាមៗនេាះជនរងគ្រេាះដោយសភាពភ័យស្លន់ស្លោរពេកក៏បានព្យាយាមរត់យករួចខ្លួន រួចទៅប្តឹងកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញវិញភ្លាមៗ ដើម្បីធ្វើការសាកសួរនាំបន្ថែម ។

សូមបញ្ជាក់ថា ជនរងគ្រេាះដែលត្រូវលោកយោធាផ្កាយ១ យល់ច្រលំថាជាចោរចូលផ្ទះមានឈ្មេាះហ៊ុក សេងម៉េងលី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៦៥A ក្រុម០៦ ភូមិកើតហេតុខាងលើ ។ ក្នុងករណីដដែលនេះ ជនរងគ្រេាះបានដាក់ពាក្យបណ្តឹងប្តឹងទាមទារថ្លៃសំណងជម្ងឺចិត្តពីបុរសជាជនបង្ក ប៉ុន្តែការចចារនេះយ៉ាងណានេាះពំុត្រូវបានទម្លាយអោយដឹងទេ ព្រេាះមានការលាក់លៀម ។

លោកវរសេនីយ៍ទោមាំង សុខលុច នាយការិយាល័យកណ្តាលយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារកេាះសន្តិភាព តាមរយះទូរស័ព្ទ នៅវេលាល្ងាចថ្ងៃទី៧ នេះថា ករណីនេះលោកពំុបានដឹងឡើយ ហើយសំណំុរឿងនេះក៏ពំុមែនលោកជាអ្នកកាន់ដែរ ពោលគឺថ្នាក់លើជាអ្នកចាត់ការទាំងស្រុង ហើយមកទល់ពេលនេះលោកក៏មិនដឹងថា បុរសជាជនបង្កត្រូវបានគេចាត់ការ ឬ សម្រេចដេាះលែង យ៉ាងណានៅឡើយដែរ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -