តារាចម្រៀងល្បីឈ្មោះមួយរូប ដែលកំពុងបោះឈ្មោះសម្លេងយ៉ាងខ្លាំង អ្នកនាង ពេជ្រ សោភា ត្រូវបានមហាជនទទួលស្គាល់សម្លេងច្រៀងរបស់អ្នកនាង ពេញទំហឹង និងគាំទ្រយ៉ាងចាស់ដៃ។ អ្នកនាង ពេជ្រ សោភា ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលថ្មីនេះ សម្រាប់បទចម្រៀង Original Song ដោយអ្នកនាង ពេជ្រ សោភា បាននិពន្ធដោយខ្លួនឯង រួមជាមួយលោក ដេវិត។



     ពេលថ្មីៗនេះ ទោះបីមានរឿងអាស្រូវតិចតួចចំពោះចម្រៀងមួយបទ របស់អ្នកពេជ្រ សោភា ជាមួយលោក ដេវិត ដែលត្រូវក្រសួងព័ត៌មានហាមមិនអោយចាក់ផ្សាយនៅតាម ទូរទស្សន៍ និងវិទ្យុនោះក្តី អ្នកនាង ពេជ្រ សោភា នូវតែពេញនិយម និងគាំទ្ររបស់ទស្សនិកជន ជាពិសេសអ្នកលេងសង្គមហ្វេសប៊ុកដដែល។

តារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស រាងខ្ពស់ស្រឡះ ស្រស់សោភា អ្នកនាង ពេជ្រ សោភា មិនត្រឹមតែជាអ្នកចម្រៀងនោះទេ គឺអ្នកនាង ជា Coach មួយរូបនៅក្នុងកម្មវិធី The Voice Cambodia Season 2 ជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាឈានដល់រដូវកាលទី២ហើយ។ Coach សោភា ធ្វើអោយអ្នកទស្សនា ស្រឡាញ់ និងគោរពរូបនាង ដោយសារតែអ្នកនាង ពេជ្រ សោភា តែងតែផ្តល់ឱកាសអោយបេក្ខជន ស្ទើរគ្រប់រូប ដោយបានប្រៀបធៀបរវាង អ្នកនាង ពេជ្រ សោភា ជាមួយលោក ព្រាប សុវត្ថិ។ លោក ព្រាប សុវត្ថិជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងមានចិត្តទូលាយហើយថែមទាំងជួយថែរក្សាបេក្ខជនណាដែលព្យាយាម។


អ្នកនាង ពេជ្រ សោភា ខិតខំថែរក្សាបេក្ខជនមកប្រលងហើយព្យាយាម ទោះបីកូនក្រុមរបស់អ្នកនាង បានមួយកៅអីដែលអ្នកនាងចុចក៏ដោយ គឺមិនមែនបញ្ជាក់ថាពួកគេគ្មានសមត្ថភាពនោះទេ។ បេក្ខជនមានក្តីសង្ឃឹមយ៉ាងខ្លាំង និងសប្បាយឥតឧបមា នៅពេលដែល Coach សោភាបានផ្តល់ឱកាសអោយ។

Coach ពេជ្រ សោភា បានធ្វើអោយ កម្មវិធី The Voice Cambodia Season2 សប្បាយរីករាយពេញ Studio ដោយអ្នកនាង ពេជ្រ សោភា ព្យាយាមរកវិធីផ្សេងៗ និងបង្កើតបរិយាកាសអោយសប្បាយរីករាយដោយលាយឡំជាមួយទឹកមុខ ច្រម៉ិចច្រមើម រួមផ្សំជាមួយវោហាស័ព្ទហូរដូចទឹកធ្លាក់ពីលើភ្នំ គួអោយចង់ស្តាប់ ដែលធ្វើអោយកម្មវិធីមួយនេះ រឹតតែ ប្លែក រំភើប និងអស្ចារ្យជាងមុខទៅទៀត។


គណនីយហ្វេសប៊ុក មានឈ្មោះថា រាជបុត្រ ចក្រច័ន្ទ សូរ្យកាយ្យ បានសរសើរអ្នកនាង ពេជ្រ សោភា និងលោក ព្រាប​ សុវត្ថិ ថាពួកគាត់ទាំងពីរនាក់មានចិត្តសប្បុរសខ្លាំងណាស់សម្រាប់បេក្ខជនមកប្រលងចម្រៀង។

អ្នកលេងសង្គមហ្វេសប៊ុក បាន Comments តៗគ្នាថា “អ្នកខ្លះស្ទើរតែគ្មានសង្ឃឹម តែគាត់ចុចផ្តល់ក្តីសង្ឃឹម អោយមានឡើងវិញ” “ញ៉ុមគ្រាំទ្របងស្រី SP ជានិច្ច ពីព្រោះបងស្រី SP ជាមនុស្សរួសរាយរាក់ទាក់ ហើយតែងតែផ្ដល់ក្ដីសង្ឃឹមដល់បេក្ខជនជានិច្ច...” “បងភា ជាមនុស្សស្រីដំបូង នឹង អស្សច្ចា បំផុត ដែលផលិតតែបទ Original”។

គួរកត់សម្គាល់ថា​ Coach ពេជ្រ សោភា កំពុងព្យាយាមផលិតបទចម្រៀងថ្មីៗ ជាស្នាដៃកូនខ្មែរ Original Song សម្រាប់បម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រផងដែរ។


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -