ពង្រត់កូនក្រមុំអ្នកស្រុកពីខេត្តកំពតល្បួងយកទៅរួមភេទនៅខេត្តកណ្ដាល ត្រូវម្ដាយនាងប្ដឹងសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក្រោយពីល្បួងកូនស្រីក្រមុំអ្នកភូមិនៅខេត្តកំពត យកទៅរួមភេទនៅឯ ខេត្តកណ្តាល រយៈពេល២យប់ ។តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកនារីរងគ្រោះ មានវ័យ១៧ឆ្នាំ រស់នៅស្រុកទឹកឈូ ខេត្តកំពត។
ប្រភពដដែលបន្ដថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយពីបានល្បួងកូនស្រីគេនាំយកទៅរួមភេទ នៅឯក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលនាំចេញពីផ្ទះ កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ហើយម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅឯអធិការដ្ឋាននគរបាលស្រុកទឹកឈូ កាលពីរសៀល ថ្ងៃទី២៤ ខែមីនា។រហូតដល់ថ្ងៃទី២៥ ខែមីនា ទើបកម្លាំងនគរបាលខេត្តកំពងសហការស្រាវជ្រាវ ជាមួយកម្លាំងនគរបាលខេត្តកណ្តាល ឈានទៅឃាត់ខ្លួនបាននូវ ជនសង្ស័យខាងលើ នាំមកកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
- Back to Home »
- ពង្រត់កូនក្រមុំអ្នកស្រុកពីខេត្តកំពតល្បួងយកទៅរួមភេទនៅខេត្តកណ្ដាល ត្រូវម្ដាយនាងប្ដឹងសមត្ថកិច្ចឃាត់ខ្លួន