មនុស្ស​ជាច្រើន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហានេះ។ ​មុនជា​បញ្ហា​ស្បែក​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក។ មុនជា​អាការៈ​រលាក​ស្បែក​ដែល​បណ្តាល​មកពី​​ក្រពេញ​សេប៊ូម ​ឬជាតិ​ខ្លាញ់​ឆ្លង​មេរោគ​បាក់តេរី។​ នៅពេល​បរិមាណ​សេប៊ូម​ខុស​ប្រក្រតី, ​មុននឹង​កើត​ឡើង។ ​វាអាច​កើតឡើង​នៅលើ​ផ្ទៃមុខ, ​ខ្នង, ក។


មូលហេតុដែលធ្វើឲ្យកើតមុន
មានកត្តាមួយចំនួនដែលធ្វើឲ្យកើតមុនទៅលើអ្នកណាម្នាក់។ តែទោះបីជាយ៉ាងណា មាន​មូលហេតុ​ទូទៅមួយ​ចំនួន​ដូចជា៖
- ការកកើតឡើងនៃកោសិកាស្បែកងាប់
- ការលូតលាស់របស់បាក់តេរី
- អ្នកដែលងាយប្រតិកម្មនឹងអរម៉ូនតេសតូស្តេរ៉ូន
- ការទទួលទានអាហារប្រចាំថ្ងៃដែលមានជាតិស្ករខ្ពស់
- ការទុកម្សៅលើផ្ទៃមុខយូរ
- ភាពតានតឹង
- ការប៉ះ ឬត្រដុសស្បែកញឹកញាប់

ខាងក្រោមនេះវិធីមួយចំនួនជួយបំបាត់មុន៖

១. ទឹកកក
ទឹកកកអាចជួយកាត់បន្ថយភាពក្រហម និងហើម ហើយក៏អាចជួយពង្រឹង​ដល់​លំហូរ​ឈាម​ជុំវិញ​តំបន់​កើត​មុន​ផងដែរ។ ​វាក៏អាច​ជួយរឹត​បន្តឹង​ប្រហោង​ស្បែក ​និងកម្ចាត់​ធាតុកខ្វក់ ​ជាតិខ្លាញ់​នៅលើ​ស្បែក។
យកដុំទឹកកក ឬទឹកកកម៉ត់ ខ្ចប់វាក្នុងក្រណាត់មួយ ហើយដាក់ត្រង់កន្លែងកើតមុន។ ​រង់ចាំ​រយៈពេល​ ២-៣នាទី។

២. ក្រូចឆ្មា
ក្រូចឆ្មាអាចជួយកម្ចាត់មុនបានឆាប់រហ័សបំផុត។ ក្រូចឆ្មាសម្បូរទៅដោយវីតាមីន C ​ដែលអាច​ជួយ​បំបាត់មុន។

អ្នកត្រូវមាន៖
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- សំឡីកប្បាសស្អាតមួយដុំ
- ម្សៅដើមយីហ៊ុប ១ស្លាបព្រាកាហ្វេ
- ទឹកក្តៅឧណ្ហៗ

យកសំឡីកប្បាសដាក់ត្រាំក្នុងទឹកក្រូចឆ្មា រួចជូតត្រង់កន្លែងកើតមុន ​មុនពេល​ចូលគេង។ ​លើសពី​នេះទៀត ​អ្នកអាច​លាយទឹក​ក្រូចឆ្មា ​១ស្លាប​ព្រាបាយ​ជាមួយនឹង​ម្សៅដើម​យីហ៊ុប ​១ស្លាប​ព្រាកាហ្វេ។​ លាបវា​លើមុន​របស់អ្នក ​ហើយទុក​ចោល​ពេញ​មួយយប់។ ​ពេលព្រឹក​លាង​សម្អាត​វានឹង​ទឹក​ក្តៅឧណ្ហៗ។

៣. ថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរីដែល​អាច​ជួយ​កម្ចាត់​មុនបាន។​ អ្នកត្រូវ​មានថ្នាំ​ដុសធ្មេញ​បន្តិច ​រួចលាប​លើមុន ​ហើយ​ទុករយៈ​ពេល​ពេញ​មួយយប់។ ​អ្នកអាច​ប្រើវា​នៅពេល​ថ្ងៃក៏បាន​ តែរង់​ចាំរយៈ​ពេល​ត្រឹមតែ ​៣០នាទី​ប៉ុណ្ណោះ។

៤. ស្លឹកជីក្រហម
ស្លឹកជីក្រហមត្រូវបានគេយកមកប្រើតាំងពីយូរណាស់មកហើយដើម្បីបំបាត់មុន។ ​សារធាតុ​រាវដែល​ចម្រាញ់​ចេញពី​ស្លឹកជី​ក្រហម​អាចជួយ​កម្ចាត់មុន​បានយ៉ាង​ឆាប់រហ័ស។ ​វាជាឱសថ​បំបាត់មុន​ក្នុងរយៈ​ពេលត្រឹម​មួយយប់ ​និងធ្វើឲ្យ​ស្បែក​អ្នកស្អាត។

អ្នកត្រូវមាន៖
- ស្លឹកជីក្រហម
- ទឹកក្រៅ
- សំឡីកប្បាសមួយដុំ

ដំបូងអ្នកត្រូវដាក់ស្លឹកជីក្រហម ២-៣សន្លឹកក្នុងទឹកក្តៅឧណ្ហៗ។ ​រង់ចាំរយៈពេល ​២០នាទី។ ​រួចយក​វាលាង​សម្អាត​ស្បែក ​និងរង់ចាំ​រយៈពេល​ពេញ​មួយយប់។ ​ពេល​ព្រឹកឡើង ​លាង​សម្អាត​ស្បែក​នឹងទឹក​ធម្មតា។

៥. សំបកក្រូច និងទឹកក្រូច
កម្រិតវីតាមីន Cអាចជួយកម្ចាត់មុន។ នេះជាហេតុធ្វើឲ្យក្រូចជាឱសថដ៏សក្តិសិទ្ធិ​ជួយ​បំបាត់មុន។​ ក្រូចមាន​ផ្ទុកនូវ​អាស៊ីត​ធម្មជាតិ​ដែលជួយ​កម្ចាត់​មុនបាន​យ៉ាងមាន​ប្រសិទ្ធិភាព។

អ្នកត្រូវមាន៖
- ស្លឹកក្រូច
- ទឹកក្រូច
- សំឡីកប្បាស

លាងសម្អាតដៃ និងផ្ទៃមុខរបស់អ្នកដោយប្រុងប្រយ័ត្ន។ យកសំបក​ក្រូច​ជូតថ្នមៗ​លើមុន។ ​ប្រើសំបក​ក្រូចផ្សេងៗ​ពីគ្នាជូត​លើមុន​នីមួយៗ ​ដើម្បីចៀស​វាងការ​ឆ្លងបាក់តេរី។ ​ជ្រលក់​ក្រណាត់​កប្បាសក្នុង​ទឹកក្រូច ​រួចជូតថ្នមៗ​លើតំបន់​កើតមុន។ ​ផ្លាស់ប្តូរ​​ក្រណាត់​កប្បាស​ពេល​ជូត​មុននីមួយៗ ​ដើម្បី​ការពារ​ពីការរាតត្បាត​នៃការ​ឆ្លង​មេរោគ​បាក់តេរី៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -