អ្នក​លេង FB ម្នាក់ បាន​សម្ដែង​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​ប្រជាជន​ខ្មែរ​នាំ​គ្នា​ឡើង​ជាន់​កន្លែង​អង្គុយ​រង់​ចាំ​ទទួល​អ្នក​ដំណើរ ដើម្បី​អើត​មើល​ញាតិ​មិត្ត​របស់​ខ្លួន​មក​ដល់ ព្រោះ​ខ្មាស​ជន​ជាតិ​គេ​ដែល​មក​លេង​នៅ​ដែន​ដី​កម្ពុជា។

ម្ចាស់​គណនី FB ឈ្មោះ​ថា Roth Meas បាន​សរសេរ​ទាំង​ស្រុង​ថាៈ “គេហៅថា គ្មានរបៀប ….. យូរៗ​យក​កន្លែងអង្គុយឡើង​ជាន់​ឈរមើល នាំគ្នាទៅ​ឈរដល់ច្រក​ផ្លូវគេ​ចេញ​ទៀត !!! បើនៅ​តាមផ្សារ​មិនថាទេ តែនេះអាកាសយាន្តដ្ឋាន​អន្តរជាតិ .. ហួសចិត្ត….. ខ្ញុំយល់អារម្មណ៍​នឹកបងប្អូន ( នឹក​តែយើង​អ្នកនៅមុខ​នឹង​ទេអី ចុះអ្នកឈរ​ពីក្រោយ គេ​អត់នឹកបង​ប្អូនដែរ​ទេអី ) បើ​ឈរបាំងពេញ​ផ្លូវគេចេញចឹង អោយចេញតាមណា ខ្មាស់ជនជាតិ​គេអ្នកមកលេងស្រុក​ខ្មែរផង ….. គ្រប់គ្នា​ធ្លាប់រង់ចាំ​បងប្អូន 5-10 ឆ្នាំ​បាន … ហេតុអីរង់ចាំ 3-4 ម៉ោងធ្វើមិនបាន”៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -