សហគ្រិនវ័យក្មេងជនជាតិវៀតណាមម្នាក់ បានក្លាយជាមហាសេដ្ឋីពាន់លានដុល្លារភេទស្រីដំបូងគេនៅវៀតណាម តាមរយៈឲ្យនារីអាកាសចរស្លៀកពាក់បែបសិចស៊ី ឬប៊ីគីនី។ជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរវៀតណាម VietJet Air អ្នកស្រី Nguyen Thi Phuong Thao និយាយថា បុគ្គលិកស្រីស្លៀកស៊ិចស៊ី ធ្វើឲ្យអ្នកស្រីចំណេញប្រាក់ច្រើន។ សហគ្រិនវ័យ ៤៥ឆ្នាំរូបនេះ ត្រូវគេរំពឹងថានឹងមានទ្រព្យកើនឡើងដល់ ១,៣៧ពាន់លានដុល្លារអាមេរិកតាមរយៈក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ ៣ខែខាងមុខទៀត។
ដោយសារតែភាពវ័យឆ្លាតរបស់អ្នកស្រី ក្រុមហ៊ុនក្ដាប់បានចំណែកទីផ្សារអាកាសចរណ៍វៀតណាមបានជាង ៣០% ក្នុងរយៈពេលតែពីរបីឆ្នាំប៉ុណ្ណោះ។អ្នកស្រី Thao រកបានប្រាក់ចំនួនមួយលានដុល្លារលើកដំបូង នៅអាយុ ២១ឆ្នាំ តាមរយៈការលក់ម៉ាស៊ីន Fax និងជ័រកៅស៊ូ ខណៈខ្លួនកំពុងសិក្សាមុខវិជ្ជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ អ្នកស្រីបន្តថា “នារីអាកាសចរមានសិទ្ធិស្លៀកអ្វីក៏បានឲ្យតែខ្លួនចូលចិត្ត មិនថាប៊ីគីនី ឬឈុតប្រពៃណីវៀតណាម (Ao Dai) ឡើយ”។អ្នកជំនួញជោគជ័យវ័យក្មេងខាងលើនេះ កាប់កាប់ភាគហ៊ុន៩០% របស់ក្រុមហ៊ុន និង ៩០%ផ្សេងទៀតក្នុងវិស័យអភិវឌ្ឍទីក្រុង Dragon នៅហូជីមិញ រួម ទាំងភាគហ៊ុនច្រើនទៀតរបស់ភោជនីយដ្ឋានបី នៅវៀតណាមផងដែរ៕
- Back to Home »
- នារីអាកាសចរណ៍ស្លៀកប៊ីគីនី ធ្វើឲ្យម្ចាស់ក្រុមហ៊ុនក្លាយជាមហាសេដ្ឋីស្រីទីមួយ