មួយរយៈចុងក្រោយ កញ្ញា មាន សូនីតា មានសកម្មភាពផុលផុសជាមួយនឹងការច្នៃសំលៀកបំពាក់ធ្វើចេញពីក្រមា ទន្ទឹមនឹងនោះ បែរជាជួបការរិះគន់ ដោយ Fans មួយចំនួនលើកហេតុផលថា នាងចម្លងម៉ូដពីតារាបរទេស។“ចង់អ្នកណាថាអី ក៏ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំធ្វើអ្វីដែលខ្ញុំពេញចិត្ត ប៉ុន្តែខ្ញុំទទួលរាល់ការរិះគន់ទាំងអស់ដើម្បីស្ថាបនាខ្លួនឯង ព្រោះក្នុងនាមជាអ្នកសិល្បៈ ជួបការរិះគន់គឺជារឿងធម្មតាហើយ។ធម្មតាទេ ពេលយើងដាំគ្មានអ្នកណាចង់ជួយទេ ប៉ុន្តែពេលចេញជាផ្លែផ្កាទើបមានអ្នកចង់ជួយ “។ សូនីតា ថ្លែងមកកាន់ Sabay។
មិនតែប៉ុណ្ណោះតារាស្រីរូបនេះ បានព្យាយាមពន្យល់រវាងការចម្លង និងការយករបស់ដែលហួសកំណត់មកច្នៃប្រើប្រាស់ឡើងវិញ ចៀសវាងការយល់ច្រឡំអ្វីដែលនាងបានព្យាយាមកន្លងមក។សូនីតា ថ្លែងថា “ពួកគាត់តែងតែនិយាយថា ចម្លងម៉ូដ ប៉ុន្តែគាត់មិនទាន់យល់គំនិតរបស់ខ្ញុំ ត្រង់ថា ចម្លងម៉ូដ ឬពាក្យថា expire(ហួសកំណត់) វាខុសគ្នា copy គឺ copy ទាំងដុល។ តំបន់តាមខេត្តមួយចំនួន តាមបងចុះទៅ រយៈកន្លងមកនេះគឺសឹងតែលែងប្រើប្រាស់ក្រមាអស់ហើយ។ដោយឡែកក្រមាខ្ញុំ បានលើកមកច្នៃជារូបភាពថ្មីមួយសម្រាប់ពួកគាត់ ព្រោះជាអ្វីដែលខ្ញុំស្រលាញ់ និងលើកស្ទួយអ្វីដែលជារបស់ខ្មែរ។”ស្តាប់ការបកស្រាយទាំងស្រុងរបស់ មាន សូនីតា ខាងក្រោម៖
- Back to Home »
- មាន សូនីតា បកស្រាយជុំវិញការរិះគន់ និងចម្លងម៉ូដ សំលៀកបំពាក់ក្រមា (មានវីដេអូ)