យោងតាមវេបសាយដេលីមែល ចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា អាចម៍ផ្កាយប្រវែង ៣០៤ ម៉ែត្រកំពុងបោះពួយមក កៀកផែនដីនៅថ្ងៃអាទិត្យនេះ និងអាចមកកៀក ជាងគន្លងផ្កាយរណប មួយចំនួនទៅទៀត។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ ប្រាកដក្នុងចិត្តណាស់ថា វានឹងហោះផុតឆ្ងាយពី ផែនដីយ៉ាងតិចណាស់ ២៤.១៤០ គីឡូម៉ែត្រ ហើយថាគ្មានអ្វីត្រូវភ័យស្លន់ស្លោនោះទេ។
ដុំថ្មអវកាឈ្មោះថា 2013 TX68 ត្រូវបានប្រទះឃើញកាលពីបីឆ្នាំមុនដោយក្រុមតារាវិទូក្នុងសហរដ្ឋអាមេរិក ដែលបានតាមដានមើលផ្ទៃមេឃដើម្បីរកមើលវត្ថុអវកាសហោះក្បែរផែនដីដែលបង្កការគំរាមកំហែង (NEOs)។ លោក ផូល ឆូដាស (Paul Chodas) អ្នកគ្រប់គ្រងនៅ CNEOS បាននិយាយថា “យើងបានដឹងរួចហើយថាអាចម៍ផ្កាយ 2013 TX68 នឹងហោះកាត់ផែនដីដោយសុវត្ថិភាពនៅដើមខែមីនា ប៉ុន្តែទិន្នន័យបន្ថែមអនុញ្ញាតឱ្យយើងរ៉ាប់រងអំពីផ្លូវគោចររបស់វាបានកាន់តែប្រសើរ”។
លោកឆូដាសបាននិយាយថា “គ្មានអ្វីត្រូវខ្វល់នោះឡើយទាក់ទិននឹងអាចម៍ផ្កាយមួយនេះ ដរាបណាលោកអ្នកមានចំណាប់អារម្មណ៍ចង់ឃើញវាតាមរយៈកែវយឺត”។
ទិន្នន័យនេះចង្អុលបង្ហាញថា អាចម៍ផ្កាយតូចមួយនេះនឹងហោះកាត់ផែនដីឆ្ងាយជាងការគិតទុកលើកមុន។ ដោយសារវាត្រូវបានគេតាមដាន ១០ ថ្ងៃមុន ដូច្នេះផ្លូវគោចររបស់វាមិនមានភាពច្បាស់លាស់នោះទេ។ ក្រុមអ្នកជំនាញនិយាយថា អាចម៍ផ្កាយនេះនឹងបោះពួយកៀកផែនដីនៅថ្ងៃអាទិត្យ

- Back to Home »
- អាចម៍ផ្កាយ ប្រវែង ៣០៤ម៉ែត្រ នឹងហោះមកកៀក ផែនដីថ្ងៃនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រថា កុំទាន់អាលស្លន់ស្លោ