បុរសវ័យជំទង់ម្នាក់ ដែលប៉ុនប៉ងចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំ ត្រូវប្រជាជនចាប់បាន ហើយស្រាតបណ្ដើរតាមផ្លូវដើម្បីទុកជាការព្រមានឲ្យរាងចាល។ហេតុការណ៍ខាងលើបានកើតឡើងក្នុងសង្កាត់មួយឈ្មោះ Santa Brigida នៃរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន។ ជនសង្ស័យដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវគេចងដៃ គ្រៀកបណ្ដើរទាំងរាងកាយអាក្រាត មុនពេលដែលប្រគល់ខ្លួនទៅឲ្យប៉ូលិសចាត់ការតាមច្បាប់។
រូបភាព និងវីដេអូនៃការដាក់ទោសពីសំណាក់ប្រជាជន ត្រូវបានថត និងបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ដោយអ្នកដែលរស់នៅទីនោះ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា អាជ្ញាធរនឹងចាត់វិធានការយ៉ាងណាខ្លះទៅលើជនសង្ស័យ នៅឡើយទេ៕
- Back to Home »
- ប៉ុនប៉ងរំលោភក្មេងអាយុ៨ឆ្នាំ តែបរាជ័យ ត្រូវគេចាប់បានឲ្យស្រាតដើរពេញភូមិ (មានវីដេអូ)