បើតាមការបង្ហោះកាលពីយប់មិញនេះ កីឡាករ ឃឹម បុរីរបស់ក្រុមណាហ្គាវើល បានបាត់មួកសុវត្ថិភាពនៅកន្លែងផ្ញើរម៉ូតូជិតកន្លែងទាត់បាល់ដែលមានសន្តិសុខច្រើននាក់ឈរយាមនៅទីនោះ។
ឃឹម បុរី បានសរសេរថា៖“ថ្ងៃនេះចេញពីប្រកួតនៅស្តាតអូឡាំពិច បានដើរទៅយកម៉ូតូស្រាប់តែបាត់មួកការពារ ពិតជាស៊យមែនទែន ហើយសន្តិសុខយាមនៅទីនោះជាង10នាក់បាត់ទៅណាអស់ហើយ នេះក៏មិនមែនលើកទី1ដែរ អាទិត្យមុនមានកីឡាករក្នុងក្រុមរបស់ខ្ញុំក៏បានបាត់ដូចគ្នាដែរ តើអ្នកគ្រប់គ្រងកន្លែងផ្ញើម៉ូតូនៅទីនោះមានដឹងរឺអត់?? ត្រឹមតែមួកវាមិនអីទេចុះបើរបស់ដែលមានតំលៃនិងម៉ូតូរកអ្នកណាសង ជាចុងក្រោយសូមផ្តាំអ្នកដែរផ្ញើម៉ូតូនៅក្នុងស្តាតអូឡាំពិចប្រយត្ន័បាត់មួកការពារដូចខ្ញុំ”។
ដូចរឿងរបស់កីឡាករបាល់ទាត់នេះដែរ លោក សម ប្រាថ្នា អ្នកថតរូបកីឡាករ ក៏ធ្លាប់ជួបការបាត់មួកនេះដូចគ្នា ខណៈដែលអ្នកកាសែតនាកន្លងមកក៏អីចឹងដែរ៕