ការថតរូប Selfie ពិតជាមានការពេញនិយមខ្លាំងណាស់ មិនថាក្មេងឬចាស់នោះទេ ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ទស្សនិកជនមកទស្សនាតារាស្រីខ្មែរ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានរូបសម្រស់ស្រស់សោភា ចំនួន ១០ដួង ដែលនិយមថត រូប Selfie នៅក្នុងរថយន្តបំផុត រាល់ពេលចេញទៅណាមកណាម្តងៗ ។ខាងក្រោមនេះ ជាតារាស្រីចំនួន ១០ដួង ដែលនិយមថតរូប Selfie ៖
តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា មិនត្រឹមតែពូកែជ្រើសរើសម៉ូដ សម្លៀកបំពាក់ប្លែកៗនោះទេ ថែមទាំងពូកែតុបតែងមុខមាត់ ឲ្យស្រស់ស្អាតគួរឲ្យទាក់ទាញថែមទៀត មុនពេលចេញទៅច្រៀង នាងតែងតែចំណាយពេលវេលានៅក្នុងរថយន្ត ដើម្បីថតរូប Selfie ដ៏ស្រ់ស្អាតចែកជូន Fan Fan របស់នាងទស្សនា ។
សុខ សោមាវត្តី
មានឈ្មោះថា ជាពិធីការីនីកូនមួយ សុខ សោមាវត្តី នៅតែស្រស់ស្អាតនិងព្យាយាមថែរក្សាសម្រស់របស់ខ្លួនឲ្យនៅស្រស់ស្អាតដូចដើម មិនថារវល់ការងារយ៉ាងណានោះទេ នាងតែងតែចំណាយពេលវេលាថតរូប Selfie នៅក្នុងរថយន្តរបស់ខ្លួន ដើម្បីបង្ហាញអ្នកគាំទ្រទស្សនាកំសាន្ត ។
ហ៊ិន ច័ន្ទនីរ័ត្ន
បើនិយាយពីសម្រស់វិញ រយៈពេលជាច្រើនឆ្នាំនៅក្នុងសិល្បៈ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែស្រស់ស្អាតមិនមានអ្វីប្រែប្រួលបន្តិចសោះ ទោះបីជាអាយុរបស់នាងច្រើនជាងមុនក្តី មើលទៅរូបសម្រស់របស់នាង នៅពេលដែលថតរូប Selfie ម្តងៗពិតជាមិនធម្មតាឡើយគឺ កាន់តែគួរឲ្យស្រលាញ់ទ្វេដង ។
ថន លក្ខិណា
ថន លក្ខិណា ក៏ជាពិធីការីនី ដែលចូលចិត្តថតរូបប្លែកៗនិងស្រស់ស្អាតផងដែរ តែនាងក៏មិនភ្លេចថតរូប Selfie នៅក្នុងរថយន្តដើម្បីចែកមិត្តភក្តិនិងអ្នកគាំទ្រទស្សនាដែរ ។
ប៊េនី យ៉ាំង
ប៊េនី យ៉ាំង ពិតជាស្រីស្អាតដ៏គួរឲ្យទាក់ទាញម្នាក់ មួយរយៈពេលចុងក្រោយនេះ នាងចូលចិត្តថតរូប និងថតវីដេអូនៅក្នុងរថយន្តទំនើបរបស់នាងណាស់ ជាពិសេសនាងចូលចិត្តធ្វើមុខក្រម៉ិកក្រមើមគួរឲ្យស្រលាញ់ ។
ភិន សុដាលីស
មុនពេលដែលនាងចេញដំណើរទៅណា មកណា ជាពិសេសនៅពេលដែលជិះក្នុងរថយន្តម្តងៗគឺ ភិន សុដាលីស មិនដែលភ្លេចពី រឿងថតរូប Selfie នោះទេ ហើយរូប Selfie របស់នាងនិមួយៗគឺស្រស់ស្អាតគួរឲ្យទាក់ទាញបំផុត ។
គង់ ច័ន្ទស្រីមុំ
គង់ ច័ន្ទស្រីមុំ ជាតារាចម្រៀងវ័យក្មេង ដែលមានប្រជាប្រិយភាពខ្លាំងនិងមានរូបសម្រស់ស្រស់ស្អាត និយាយពីរឿងថតរូបវិញ គឺរកគូប្រដូចពុំបាន ស្តាយបែបណាក៏នាងធ្វើបានល្អ ដូចជាស្តាយ Cute Cute គួរឲ្យស្រលាញ់នៅក្នុងរថយន្តជាដើម។ សូម្បីតែគូស្នេហ៍ ដែលត្រៀមនឹងចូលរោងការ នៅពីរសប្តាហ៍ខាងមុននេះ ក៏ចូលចិត្តថតរូបដែរ ។ រាល់រូបភាពដែលពួកគេបង្ហោះគឺទទួលបានការចាប់អារម្មណ៍ច្រើន ។
ដួង ម៉ានិច
ចាប់តាំងពីផ្លាស់ប្តូរឈ្មោះមក ដួង ម៉ានិច មានយីអ៊ុនល្អ មានការងារច្រើន គឺថតទាំងយប់ទាំងថ្ងៃស្ទើរតែរកពេលវេលាសម្រាកគ្មាន តែទោះជាមានការមមាញឹកយ៉ាងណាក្តី ក៏នាងតែងតែបង្ហាញស្តាយ Cute គួរឲ្យស្រលាញ់របស់ខ្លួន នៅលើរថយន្ត ជាមួយនិងស្នាមក្រេមក្រហមឆ្អិនឆ្អៅ ឃើញហើយអត់ទ្រាំសរសើរមិនបាន។
ឈិត សុជាតា
បើនិយាយពី ឈិត សុជាតា វិញ រឿង Selfie គឺមិនចាញ់គេទេ ទោះទៅទីជិតឬទីឆ្ងាយនៅក្បែរ ខ្លួននាងត្រូវមានដង Selfie ជាប់ជានិច្ច រហូតគេបានដាក់រហស្សនាមឲ្យនាងថា តារា Selfie ។
ពេជ្រ អាវីហ្សា
តារាសាច់សខ្ចីដូចបណ្តូលចេក ពេជ្រ អាវីហ្សា ក៏មិនខុសពីតារាល្បីៗ ដទៃទៀតដែរ នាងតែងតែបង្ហាញរូបភាព Selfie ស្រស់ស្អាត ដ៏ទាក់ទាញរបស់ខ្លួនពេលជិះរថយន្តម្តងៗ ។ចុងក្រោយនេះ ក្រោយពីផ្សះផ្សារស្នេហ៍ឡើងវិញ កាន់តែធ្វើឲ្យនាងស្រស់ស្អាតប្លែក និងសប្បាយចិត្តជាងមុនច្រើន ។