ជំងឺមហារីកសុដន់ គឺជា​ជំងឺមហារីកមួយប្រភេទក្នុង​ចំណោម​ជំងឺមហារីកជាច្រើន ដែល​អាចសម្លាប់មនុស្សស្រីជាច្រើន​ក្នុង​មួយឆ្នាំៗ ទូទាំងពិភពលោក។ តាមការប៉ាន់ប្រមាណ​ពីសមាគមន៍ជំងឺមហារីកសុដន់ សហរដ្ឋអាមេរិក បានបង្ហាញថា ស្ត្រីមានជំងឺមហារីក​​ ៣២% ក្នុងនោះមាន​ ១៨% ត្រូវបាន​ស្លាប់ដោយសារជំងឺមហារីកសុដន់។ អត្រានៃការកើតជំងឺមហារីកមាន​ការកើន​ឡើងយ៉ាងខ្លាំង​នៅ សហរដ្ឋអាមេរិក។

ជំងឺមហារីកសុដន់ត្រូវការអភិវឌ្ឍរយៈពេលយូរ ហើយមិនបង្ហាសញ្ញាប្រមាណជា ៨ ទៅ ១០ ឆ្នាំ ទាល់តែ​សិកាមហារីកអាចបង្កជាដុំសាច់ប្រហែលជា ១ សង់ទីម៉ែត្រ ទើប​មើលឃើញ។

បច្ចុប្បន្ននេះមាន​វិធីសាស្ត្រ ៣ យ៉ាង ដើម្បីពិនិត្យតាម​ដានជំងឺមហារីកគឺ ពិនិត្យមើល​ដើមទ្រូងខ្លួនឯង, អូសអេកូ, ទៅពិគ្រោះជា​មួយគ្រូពេទ្យបើ​សង្ស័យ។ ជំងឺនេះអាចធ្វើការព្យាបាល​ឲ្យជាសះស្បើយបាន ប្រសិន​បើអ្នកឆាន់​ដឹងរោគសញ្ញាដំបូង។

ការរកឃើញជំងឺមហារីកសុដន់ដំណាក់កាលទី ១ អាចព្យាបាល​ជារហូតដល់ ៩០% , ដំណាក់កាលទី២ ៨០%, ដំណាក់កាលទី៣ត្រឹម​តែ ៦០% ខណៈដែលដំណាក់កាលទី ៤ ០% ។

ស្ត្រីដែលមាន​អាយុ ៣០ ឆ្នាំ គួរតែ​ពិនិត្យមើល​រោគសញ្ញា​ដោយខ្លួនឯងឲ្យបាន​ទៀងទាត់ ហើយស្ត្រីដែលមាន​ហានិភ័យខ្ពស់បំផុតនៅអាយុ ៤០ ឆ្នាំ។

បើយោងតាមអ្នកជំនាញអាល្លឺម៉ង បាន​បង្ហាញថា អ្នកគួរតែធ្វើបែបនេះជារៀងរាល់ខែ (ជាពិសេស​ប្រសិនបើអ្ន​កអស់រដូវ) ដើម្បីគេចផុតពីការស្លាប់ដោយសារតែជំងឺមហារីកសុដន់៖

ស្ទាបសុដន់
គេងដាក់ខ្នើយ​ក្រោម​ស្មាដើម្បីកល់ទ្រូងឲ្យពើងឡើង រួចយកម្រាមដៃឆ្វេងបី ចុចត្រង់លើសុដន់ស្រាលៗឲ្យសព្វ។ អនុវត្តម្ខាង ហើយម្ខាងទៀត ប្រសិន​បើអ្នក​ប៉ះដុំសាច់ ឬអ្វីខុសប្រក្រតីគួតែ​ទៅជួបគ្រូពេទ្យភ្លាម។

ឆ្លុះកញ្ចក់
ដាក់ដៃរបស់អ្នកទៅលើក្បាលខាងក្រោយ រួម​មើលទៅកញ្ចាក់ ប្រសិន​បើមានភាព​មិនប្រក្រតីណាមួយលើ​ដើម​ទ្រូងទាំងពីរដូចជាង ហៀរទឹកដោះ, ស្បែកសុដន់យារធ្លាក់ខ្លាំង ឬក្បាលសុដន់ផ្លាស់ប្តូរពណ៌... អ្នកត្រូវតែមានការប្រុងប្រយ័ត្ន។

ពិនិត្យពេលងូតទឹក
លើកដៃស្តាំរបស់អ្នកដាក់លើកញ្ចឹងក រួចយកម្រានដៃខាងឆ្វេងស្ទាបត្រង់កន្លែងកូនកណ្តុរខាងស្តាំម៉ាស្សាថ្នមៗដោយប្រុងប្រយ័ត្ន។ បន្តធ្វើបែបនេះនៅលើ​សុដន់ដូចគ្នា ប្រសិន​បើអ្នកឃើញឡើងដុំពក ឬអ្វីមួយខុសធម្មតា សូម​ទៅពិនិត្យ​ជាបន្ទាន់៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -