សុខភាព : ក្នុង១ឆ្នាំៗ នៅលើពិភពលោកយើងនេះ មានមនុស្សយ៉ាងហោចណាស់ប្រមាណ៥០០០០នាក់បានស្លាប់ ខណៈពេលកំពុងរួមសិច។ក្នុងនោះចំនួនបុរសមានអត្រាខ្ពស់ជាងបើប្រៀបធៀបជាមួយនឹងស្ត្រី។ តើអ្នកដឹងទេថា មានមូលហេតុណាខ្លះដែលបណ្តាលឲ្យកើតមានស្ថានភាព ដូចខាងលើនេះ? សូមចំណាយពេលអានអត្ថបទខាងក្រោមនេះ ដោយបង្ហាញពីហេតុផលមួយចំនួនដែលពាក់ព័ន្ធ ៖
-ជំងឺបេះដូង
មូលហេតុចម្បងដែលឈានឲ្យដល់ការស្លាប់លើបង្គង ឬខណៈពេលកំពុងរួមរ័ក គឺកើតឡើងដោយសារជំងឺបេះដូង។ ប្រសិនមនុស្សធម្មតាម្នាក់ដកដង្ហើម១៦-១៨ដង ក្នុង១នាទី នោះក្នុងពេលរួមភេទនៅពេលឈានដល់ចំណុចកំពូល តួលេខនេះកើនដល់៤០ដង។ សម្ពាធឈាម១២០/៨០ អាចកើនឡើងដល់១៨០-២០០/១០០-១២០។ យោងតាមក្រុមអ្នកស្រាវជ្រាវនៅ Toulouse ប្រទេសបារាំងបានឲ្យដឹងថា អ្នកកើតជំងឺសរសៃឈាមបេះដូង ឬមានប្រវត្តិជំងឺសរសៃឈាមបេះដូងពីអាយុ៥៤ឆ្នាំឡើងទៅ ច្រើនគាំងបេះដូងក្រោយពេលរួមសិចនៅពេលព្រឹកថ្ងៃចន្ទ។ ក្នុងពេលនោះអ្នកមានអាយុចាប់ពី២៥ដល់៤៤ឆ្នាំ បែរជាច្រើនត្រូវគាំងបេះដូងនៅថ្ងៃសៅរ៍ និងអាទិត្យ ទៅវិញ។
ចំពោះអ្នកកើតជំងឺបេះដូង ចូរប្រយ័ត្នប្រយែងក្នុងការរួមភេទ ចូរតាមដានរាល់សកម្មភាពរបស់សរីរាង្គ និងប្រតិកម្មរបស់សរីរាង្គជាប្រចាំមុនធ្វើប្រតិបត្តិការសិច លក្ខណៈធ្ងន់ធ្ងរ និងអូសបន្លាយ។ ចូរកែសម្រួលរវាងចលនា និងការសម្រាកយ៉ាងណាឲ្យសមស្រប និងស្រុះស្រួល។ មិនត្រូវឲ្យផ្នែកណាមួយ ធ្វើសកម្មភាពឥតឈប់ឈរក្នុងរយៈពេលយូរ ដោយពុំមានការសម្រាកនោះទេ។ ចូរស្វែងយល់ពីលំហាត់ប្រាណស្រាលៗ តែមានប្រយោជន៍សម្រាប់សុខភាព ពិសេស គឺមិនជះឥទ្ធិពលដល់បេះដូង ។ ភាពស្វិតស្វាញ និងចរិកអត់ធ្មត់ព្យាយាមហ្វឹកហាត់គឺចាំបាច់បំផុតដើម្បីមានសុខភាពមួយល្អ។
-អំពើផិតក្បត់
ការសិក្សាស្រាវជ្រាវមួយនៅអាមេរិកបង្ហាញថា បុរសមានទំនាក់ទំនងជាមួយស្រីជាច្រើន ជាពិសេសឧស្សាហ៍ “លួចស៊ីក្រៅ” ដែលទង្វើមួយនេះងាយនឹងស្លាប់ដោយប្រថុចញ៉ុចលើគ្រែជាងបុរស ស្មោះត្រង់ជាមួយគូស្នេហ៍តែមួយ និងរក្សាទំនាក់ទំនងបានយូរអង្វែង។ តាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកបានឲ្យដឹងថា ក្នុងឆ្នាំ២០១២ មានបុរសជាង៥៥៥៩នាក់ បានស្លាប់ដោយសារជំងឺបេះដូង។ ទន្ទឹមនឹងនោះស្ថិតិក៏បានបង្ហាញផងដែរថា មានប្រមាណ ៧៥ភាគរយនៃអ្នកស្លាប់ក្នុងពេលរួមសិចជាបុរសផិតក្បត់។
ក្រុមអ្នកវិទ្យាសាស្ត្របានបកស្រាយថា ការស្លាប់ដោយចៃដន្យរបស់បុរសពេលមានសិចជាមួយស្រីកំណាន់ក្រៅផ្ទះ គឺផ្ដើមពីផ្លូវចិត្តតានតឹង ភ័យខ្លាចជាមួយនឹងអារម្មណ៍ថាខ្លួនឯងមានកំហុសចំពោះភរិយា។ ផ្តើមពីចំណុចមួយនេះ វាអាចបង្កជាជំងឺខ្សោយបេះដូង ឬអាចស្លាប់ដោយប្រថុចញ៉ុច។ ពួកអ្នកជំនាញការទូន្មានបានផ្ដល់ជាទស្សនៈមួយចំពោះបុរសៗដែលមាន ទម្លាប់រកស៊ីក្រៅ(មានស្រីកំណាន់ផិតប្រពន្ធ)គ្រប់គ្នាថា ត្រូវរស់នៅក្នុងជីវភាពដ៏ត្រឹមត្រូវ រវាងប្តីមួយប្រពន្ធមួយ ដើម្បីបញ្ចៀសផលវិបាកផ្លូវចិត្ត និងបញ្ហាសុខភាព។ ក្រៅពីនេះ អ្នកមានជំងឺលើសឈាម ហឺត ឬបណ្តាលមកពីវ័យ ក៏ជាមូលហេតុនាំដល់ស្ថានភាពស្លាប់លើទ្រូងប្រពន្ធដែរ។ ដូច្នេះ ចំពោះបុរសអាយុច្រើន ត្រូវផ្លាស់ប្តូរកាយវិការ ដើម្បីបន្ថយសម្ពាធលើបេះដូង។
-អាការៈស្តែងចេញ និងវិធីជួយសង្គ្រោះ
ក្រោយពេលបញ្ចេញទឹកកាម ស្វាមីស្រាប់តែមានអាការៈប្រែប្រួលមុខឡើងសស្លាំង ដង្ហើមខ្លី និងញាប់ ដៃជើងកន្ត្រាក់ ពេលនេះ ភរិយាមិនត្រូវតក់ស្លុតទេ តែត្រូវនឹងនរ។ មិនត្រូវស្លន់ស្លោរុញស្វាមីចេញពីខ្លួននោះទេ តែត្រូវរក្សា “អាវុធ” របស់ស្វាមី ក្នុង”ទ្វារមាស” និងប្រើវត្ថុស្រួច (ដង្កៀបសក់ ម្ជុលស្រួច) បុកខ្លាំងទៅក្នុងឆ្អឹងបង្ហើយក្បាលរបស់ស្វាមី។ ទន្ទឹមនោះត្រូវចុចឲ្យខ្លាំងទៅលើជីពចរនៅចន្លោះក្រោមចុងច្រមុះ (ស្ថិតនៅលើមាត់ ចន្លោះពីច្រមុះដល់មាត់ខាងលើ) ដើម្បីជួយវិញ្ញាណឲ្យស្តារឡើងវិញ គួបផ្សំជាមួយការធ្វើដំណកដង្ហើមសិប្បនិម្មិត។
ចុងក្រោយសន្សឹមៗ និងស្រាលៗយក «ប្រដាប់» របស់ស្វាមីចេញ ដាក់ស្វាមីឲ្យដេកចុះ ម៉ាស្សាសព្វសារពាង្គកាយ គួបផ្សំនឹងដំណកដង្ហើមសិប្បនិម្មិត រួចប្រញាប់ហៅរថយន្តសង្គ្រោះបន្ទាន់នាំស្វាមីទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រសិនមិនអាចធ្វើអ្វីបាន ចូរហៅអ្នកដទៃដែលនៅជិតមកជួយ កុំខ្មាស់អៀន ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះដើម្បីបង្ការរឿងនេះ ភាគីទាំង២នាក់មិនត្រូវមានសិចពេលកម្លាំងកាយទន់ខ្សោយទេ។
ក្រៅពីនេះពេលមានស្មារតីមិននឹងនរ ឬមានអារម្មណ៍តានតឹង ភ័យបារម្ភ ឬចំណង់ខ្លាំងជ្រុល បុរសក៏ត្រូវចៀសវាងរឿង «លើគ្រែ» ដែរ៕