លោក ចាន់ ចេស្តា ជាអភិបាលខេត្តកំពត ជំនួសលោក ខូយ ឃុនហួរ ដែលត្រូវតែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក សួន បវរ ជាអភិបាល ខេត្តបន្ទាយមានជ័យ ជំនួសលោក គោ ស៊ុំសារឿត ដែលត្រូវតែងតាំងជា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ជំនួសលោក ជាង អំ ដែលត្រូវតែងតាំងជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង លោក វ៉ែ សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក អ៊ូ សំអ៊ួន ដែលត្រូវតែងតាំងជា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ៕