បុរសវ័យ ៤០​​ ឆ្នាំម្នាក់ត្រូវបានគេពិនិត្យរកឃើញថាមានជំងឺមហារីកភ្នែក ជាមួយនឹងភ្នែកមានពណ៌ផ្កា     ឈូក។ បុរសដែលមិនបានបង្ហាញឈ្មោះខាងលើនេះ មានទម្លាប់អាក្រក់មួយគឺប្រើប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់ដែលមិនមានពន្លឺគ្រប់គ្រាន់ ៣០ នាទី ឬ ច្រើនជាងនេះ រៀងរាល់យប់មុនពេលដែលគាត់ចូល     គេង។ បន្ទាប់ពីបានធ្វើរោគវិច្ឆ័យលើស្ថានភាពភ្នែករបស់បុរសខាងលើ ក្រុមគ្រូពេទ្យបានបកស្រាយថា មូលហេតុដែលបង្កឲ្យបុរសនេះមានជំងឺមហារីកភ្នែក គឺបណ្តាលមកពីទម្លាប់អាក្រក់របស់គាត់ដូចដែរបានរៀបរាប់ខាងលើនេះឯង។

សូមបញ្ជាក់ជូនថា មានការសិក្សាធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើនបានរកឃើញថា ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទគឺមានគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពភ្នែក ជាពិសេសពេលដែលលោកអ្នកប្រើប្រាស់វាក្នុងទៅកន្លែងដែលគ្មានពន្លឺគ្រប់គ្រាន់ ពន្លឺដែលចេញពីអេក្រង់នោះនឹងជះចូលភ្នែកយ៉ាងខ្លាំង ហើយវាអាចសម្លាប់កោសិការភ្នែក ធ្វើឲ្យភ្នែកមើលលែងសូវច្បាស់ និងមានជំងឺមហារីកភ្នែកដូចករណីខាងលើជាដើម៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -