ភ្នំពេញ​៖​ ជនសង្ស័យ​ក្នុង​បទល្មើស​គ្រឿងញៀន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៤​ខែមីនា​ឆ្នាំ​២០១៦​នៅ​ចំណុច​ ផ្លូវ​១៥៤​កែង​៥១​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​។​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​ ទី​១.​ឈ្មោះ​ ម៉ុ​ច​ សីហា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​២៤​អឺ​០​ ផ្លូវ​១៥​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ និង​ទី​២.​ឈ្មោះ​ ពៅ​ សា​វី​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​បុគ្គលិក​ហាង​បារាំង​ ស្នាក់​ផ្ទះ​ជួល​ផ្លូវ​១៧២​កែង​៥១​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​។​


ម​ន្រី្ត​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​សកម្មភាព​នេះ​ដែរ​ សមត្ថកិច្ច​ ដកហូត​បាន​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច​ -​ម៉ូតូ​០១​គ្រឿង​ម៉ា​កវី​វា​ពណ៌​ខ្មៅ​ លេខ​1FP:8193​ មួ​គ្រឿង​ កូនកាំបិត​១​ ទូរស័ព្ទ​ដៃ​១​គ្រឿង​និង​សម្ភារៈ​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ ទៅ​កា​នើ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -