​​  
    មីយ៉ាន់ម៉ា៖ វីដេអូឃ្លីបមួយ កំពុងតែបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីត្រូវបានគេបង្ហោះ ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពប្រើហិង្សាយ៉ាងឃោឃៅរបស់បុរសបែកថ្នាំម្នាក់ ទៅលើនារីទន់ខ្សោយម្នាក់ រហូតដល់ថ្នាក់របូតកន្សែងអាក្រាតកាយ។

នៅក្នុងវីដេអូឃ្លីប ដែលត្រូវថតបានដោយកាម៉េរាសុវត្ថិភាព នៅក្នុងផ្ទះល្វែងមួយកន្លែង គេអាចមើលឃើញថា បុរសម្នាក់បានប្រើហិង្សាទៅលើនារីម្នាក់ ដោយចាប់អូសដៃអូសជើង និងថែមទាំងចាប់ទាញសក់ នារីរងគ្រោះបំណងអូសចូលក្នុងបន្ទប់ តែនារីរងគ្រោះមិនព្រម ទើបបង្កឲ្យមានការប្រតាយប្រទុងគ្នា រហូតដល់របូតកន្សែងរុំខ្លួនរបស់នារីរងគ្រោះ ធ្វើឲ្យនាងត្រូវអាក្រាតកាយតែម្តង។

បើយោងតាមគេហទំព័រ​ The Straits Times បានឲ្យដឹងដែរថា បុរសរូបនោះមានអាយុ ៤៧ឆ្នាំ ចំណែកឯនារីរងគ្រោះវិញ មានអាយុ៣៧ឆ្នាំ បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសធ្វើការស្រាវជ្រាវ រកឃើញថា​ ពួកគេទាំងពីរបានប្រើប្រាស់ថ្នាំញៀន៕

វីដេអូខាងក្រោម៖


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -