ភ្នំពេញៈ តារាប្រុសស្រីដៃគូកំប្លែង និងចម្រៀងកាត់សក់ តាមរោងការ លោក ជួង ជី ហៅ នាយកុយ និង អ្នកនាង ខាត់ សុឃីម នៅពេលថ្មីៗនេះ ត្រូវបានមហាជន ជាច្រើន បានពោល សរសើរមិនដាច់ពីមាត់ ទៅលើអត្តចរិក ការប្រើប្រាស់ ភាសាកំប្លែង មិនចំអេសចំអាស អសុរោះពិបាកស្តាប់ និងតម្កើងឫកថាខ្លួន ជាតារាល្បី ដូចជាតារាកំប្លែងជំនាន់ ក្រោយ ដែលបានល្បីបន្តិចភ្លេចខ្លួន ។

តាមរយៈ Account Facebook មួយដែលមានឈ្មោះថា  «Lin Bebe»  បានសរសេរបង្ហោះ ជាសាធារណៈដោយ ភ្ជាប់មក ជាមួយរូបថតនាយ កុយ និងអ្នកនាង ខាត់ សុឃីម ថតរួមគ្នាក្នុងឱកាស ចូលរួមកាត់សក់នៅ ក្នុងរោងការមួយថា «ខ្ញុំចូលចិត្តពួកគាត់ ត្រង់ពាក្យសម្តីមិន ចំអេសចំអាស ដូចតារាកំប្លែងឥឡូវទេ បានល្បីបន្តិចតម្លើងឫក។ ពួកគាត់បានផ្តល់ ការអប់រំ តាមរយៈការ លេងកំប្លែង ចឹងបានគេយកពួកគាត់ ធ្វើជាគណៈកម្មាធិការ Cambodia’s Got Talent ..! » ។

នៅក្នុងនោះដែល ក៏មានមហាជនក៏ដូចជា អ្នកលេង Facebook ជាច្រើនក៏បាន Comment គាំទ្រ និងកោតសរសើរ ទៅលើពួកគេទាំងពីរ នាក់យ៉ាងខ្លាំង ព្រោះថាអស់ពេល ជាច្រើនឆ្នាំហើយ ដែលពួកគេទាំងពីរនាក់ បានឈរឈ្មោះ នៅលើវិថីសិល្បៈ ដោយកេរ្តិ៍ឈ្មោះ របស់ពួកគេ ហាក់ដូចជាមិន ស្រុតចុះទាល់តែសោះ ផ្ទុយទៅវិញកេរ្តិ៍ឈ្មោះ និងសន្ទុះការងារ របស់ពួកគេទាំងពីរ កាន់តែមមាញឹកច្រើនជាងមុន ដោយទស្សនិកជន ភាគច្រើន ស្រលាញ់គាំទ្រពួកគេ ទៅលើការប្រើប្រាស់ ពាក្យសម្តី សុជីវធម៌ និងអត្តចរិក ដែលមិនចេះ ឆ្មើងឆ្មៃ របស់ពួកគេទាំងពីរនាក់ ខុសស្រឡះ និងតារាកំប្លែង ស្រករក្រោយ មួយចំនួន ដែលបានល្បី បន្តិចភ្លេចខ្លួន វាយឫកខ្ពស់ហួសមាឌ ។

ទន្ទឹមគ្នានឹងការសរសើរពីម្ចាស់ Facebook តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ឯណេះវិញ បន្ទាប់ទទួលបាន ការសរសើរនេះហើយ នាងក៏បានចេញមុខ  សរសេរតបវិញថា «អរគុណប្អូនស្រី Lin Bebe ដែលបានគាំទ្របង កុយ និងបង តាមពិតការសម្តែង របស់ពួកបង តែងតែចង់ឲ្យមហាជនសប្បាយ តែសប្បាយជាមួយពាក្យល្អៗ ។ អរគុណប្អូនស្រីអស់ពីចិត្ត បងនឹងខំរកអ្វីល្អៗ មកសម្តែងបន្តទៀត ជួយគាំទ្របន្ត ពួកខ្ញុំកាន់តែមានទឹកចិត្ត Love you all..!» ៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -