បន្ទាយ​មាន​ជ័យ​៖​ ​ ហេតុការណ៍​គួរ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ​មីនា​នេះ​ គឺ​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ក្នុង​ឡាន​ហាយ​ឡែនឌ័រ ស្ថិត​នៅ​មុខ​ក្រុម​ហ៊ុន​អាន់​នីរីតា បេស​មេន ផៅវ័រ ជាប់​ដង​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​។

បើយោង​តាម ​ABC Cambodia Familyបានឲ្យដឹង​ថា​ បុរស​​ម្នាក់​នេះ​មាន​ឈ្មោះ​ ខៀវ យ៉ាវ អាយុ​ ៣៤​​ ឆ្នាំ ជា​អ្នក​រត់​តាក់​ស៊ី​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ និង​មាន​ទីលំ​ក្នុង​នៅ​សង្កាត់​អូរអំបិល ក្រុង​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ដេក​ស្លាប់​ក្នុង​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ ពណ៌​ស្ករ ចង្កូត​ឆ្វេង​ពាក់​ស្លាក​លេខ​បន្ទាយ​មានជ័យ2A-4611 ។  សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ចុះ​មក​កន្លែង​កើត​ហេតុ ហើយ​បាន​ព័ទ្ធ​ខ្សែ​សុវត្ថិភាព ដើម្បី​បើក​ការ​ត្រួត​ពិនិត្យ​និង​កោសល្យ​វិច័យ​លើ​សាក​សព​​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -