​​​​​ ខេត្ត​ព្រះសីហនុ៖ ​រថយន្ត​​​​មួយ​គ្រឿង​បាន​​បើក​​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​ម្តុំ​ឃុំ​ស្ទឹងឆាយ ​ស្រុក​កំពង់​សិលា ​ខេត្ត​ព្រះសីហនុ បណ្ដាលឲ្យ​បុរសស្ត្រី​២​នាក់ ​ដែល​ជិះ​​ក្នុង​​រថយន្ត​នោះ​រង​របួស​ធ្ងន់ធ្ងរ។ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​​លើ​​នេះ ​បាន​កើត​ឡើង​​កាល​​​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ ​ហើយ​​ក្រោយ​កើត​ហេតុ​ភ្លាម​ៗ ក៏​មាន​អន្តរាគមន៍​ពី​ខាង​កំពង់​ផែ​ឧកញ៉ា ម៉ុង ឫទ្ធិ កែវ​ផុស ​បញ្ជូន​រថយន្ត​សង្គ្រោះ​មក​ដឹក​អ្នក​របួស ​ទៅ​​ព្យាបាល​នៅ​គ្លីនិក​កំពង់ផែ​កែវ​ផុស​ផង​ដែរ​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -