​ខេត្ដពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ត្រូវ​ បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​ផ្លោះ​របង​ លប​ ចូល​ក្នុង​បន្ទប់​នារី​រួមការ​ងារ​ជាមួយ​គ្នា​ ម្នាក់​ទាំង​កណ្ដាលអធ្រាត្រ​ក្នុង​គោល​ បំណង​ឱ្យ​នាង​កោសខ្យល់​តែ​ត្រូវ​ជីដូន​នារី​ រូប​នោះ​ឃើញ​ទើប​ធ្លាយ​រឿង​រួមរ័ក​ជាមួយ​ គ្នា​បាន​៤​ដង​ឯណោះ​ ។​ករណី​ដែល​គេ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​រួម​ ភេទ​ហើយ​ទើប​បែក​ការណ៍​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​កើត​ ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ហាង​ យីហោ​គ្រួសា​សាច់​អាំង​ ស្ថិត​ក្នុងភូមិ​រ៉ា​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ។​

​នគរបាល​ក្រុង​ពោធិ៍សាត់​ប្រាប់​ថា​ ជន​ សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ ពេជ្រ​ តុលា​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ទាហាន​ ឃុំ​ស្វាយ​តឿ​ ស្រ​យក​កំពង់​រោទ៍​ ខេត្ដ​ ស្វាយ​រៀង​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ មានមុខរ​បរជា​ចុង​ ភៅ​នៅ​ហាង​យីហោ​គ្រួសា​សាច់​អាំង​។​ ដោយឡែក​នារី​ដែល​គេ​សង្ស័យ​បើកដៃ​ឱ្យ​ខាង​ប្រុស​ឈ្មោះ​ ធ​.​ម​.​រ​.​ន​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ឃុំ​សន្លប់​ ស្រុក​-​ខេត្ដ​ត្បូងឃ្មុំ​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​-​សង្កាត់​កើត​ ហេតុ​ មានមុខ​របរ​ចុងភៅ​នៅ​ហាង​ជា​ មួយ​គ្នា​ ។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ នេះ​សមត្ថកិច្ច​នគរបាល​ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​របស់​នាទី​រង​គ្រោះ​ និង​ជីដូន​តែ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ពី​ ឈ្មោះ​ជីដូន​នារី​រង​គ្រោះ​នោះ​ទេ​ ។​​នៅ​ក្នុង​ពាក្យបណ្ដឹង​នារី​រង​គ្រោះ​បាន​ រៀបរាប់​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ យប់​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៦​ បន្ទាប់​ ពី​ចប់​ការងារ​ជនសង្ស័យ​បាន​លបចូល​ មក​បន្ទប់​របស់​នាង​ហើយ​ពេល​នោះ​ជនសង្ស័យ​បម្រុង​ធ្វើ​សកម្មភាព​ក៏​ជីដូន​នាង​មក​ទាន់​តែ​ម្ដង​ ។​ នៅ​ក្នុង​ពាក្យបណ្ដឹង​ របស់​នារី​រង​គ្រោះ​ពុំ​មាន​ទាមទារ​សំណង​ ឬ​ជំងឺ​ចិត្ដ​អ្វី​នោះ​ទេ​គឺ​សូម​ឱ្យ​សមត្ថកិច្ច​ ចាត់ការ​តាម​នីតិវិធី​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ ករណី​រំលោភ​ សេពសន្ថវៈ​លើ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​ នេះ​ជនសង្ស័យ​បាន​ឆ្លើយ​សា​ភាព​ចំពោះ​មុខ​សមត្ដ​កិច្ច​ថា​ ពេល​ដែល​រូបគេ​ចូល​ ទៅ​នោះ​មិន​បាន​ចាប់​នាង​រំលោភ​ទេ​គឺ​ មាន​បំណង​ឱ្យ​នាង​ជួយ​កោសខ្យល់​ឱ្យ​តែ​ប៉ុណ្ណោះ​ ។​ ជនសង្ស័យ​បន្ដ​ថា​ រូបគេ​ធ្លាប់​ បាន​រួមរ័ក​ជាមួយ​នាង​៤​លើក​មក​ហើយដោយ​មិន​មានការ​បង្ខិតបង្ខំ​ទេ​ ។​ជុំវិញ​ព័ត៌មាន​ដែល​ថា​នារី​រង​គ្រោះ​ ត្រូវរ៉ូវ​ជាមួយ​ជនសង្ស័យ​ដើម្បី​រួមរ័ក​ នេះ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​រក​ការ​បំភ្លឺ​ពី​នារី​រង​គ្រោះ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​។​ យ៉ាងណា​ក៏​ ដោយ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​ដើម្បី​ចាត់ការ​បន្ដ​តាម​ ច្បាប់​ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -