កណ្តាល៖ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី ១៦ មីនា ២០១៦ ចំណុចបឹងរមាសភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ដោយកុមារីរងគ្រោះបានទៅងូតទឹកលេង នៅចំណុចកើតហេតុជាមួយមិត្តភក្តិបណ្តាលឲ្យលង់ទឹក ។ ពេលនោះមានក្មេងបានមកប្រាប់ជីតាកុមារីរងគ្រោះ ឲ្យទៅមើលចៅ លុះពេលទៅដល់ឃើញចៅលង់ទឹកស្លាប់បាត់ទៅហើយ រួចក៏បីចៅយកមកផ្ទះ ។ក្រោយទទួលបានព័ត៌មាន កម្លាំងនគបាលប៉ុស្តិ៍ សហការជាមួយ កម្លាំង ផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារ ចុះពិនិត្យសព និងបានបញ្ជាក់ថា ៖ នៅលើសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ ។

ជនរងគ្រោះឈ្មោះ ឆន សុភា ភេទ ស្រី អាយុ០៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ មានឪពុកឈ្មោះ ស្តើង ឆន ជនជាតិ ខ្មែរ និងម្តាយឈ្មោះ សោម សំអាត ជនជាតិ ខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាលើ ។

តាមការសន្និដ្ឋាន៖ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនហើយកម្លាំងបានប្រគល់សាកសពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -