ជារៀងរាល់ថ្ងៃ អ្នក ដែលមានជំនឿលើព្រះពុទ្ធសាសនា គ្រប់ៗគ្នាតែងតែធ្វើ ការដាក់បាត្រ ឬប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃ ដែលជាអ្នកថែរក្សា និងផ្សព្វផ្សាយព្រះធម៌។ យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវនៅឯ ប្រទេសថៃបានឲដឹងថា ព្រះសង្ឃស្ទើរតែពាក់កណ្ដាល ប្រទេសបានទទួលរងនូវ ជម្ងឺឈឺថ្កាត់ជាច្រើនអង្គ បណ្ដាលមកពីចង្ហាន់ ដែលពុទ្ធបរិស័ទប្រគេនឲនោះ។

ព្រះសង្ឈចំនួន ៤៨% មានជម្ងឺធាត់ ២៣% ទៀតទទួលរងគ្រោះ ដោយសារជម្ងឺទឹកនោមផ្អែម ហើយក្រៅពីនេះ គឺសុទ្ធតែមានជម្ងឺលើសឈាមស្ទើរគ្រប់ៗអង្គ ដែលជាបញ្ហាមួយគួរឲបារម្ភ។ រឿងដ៏គួរឲព្រួយបារម្ភនេះ បានកើតឡើង ព្រោះតែចង្ហាន់ភាគច្រើន ដែលត្រូវបានប្រគេនទៅ ព្រះសង្ឈគឺសម្បូរទៅដោយជាតិស្ករ និងសារជាតិ ដែលបណ្ដាលឲធាត់ទៀតជាច្រើន ដែលធ្វើប៉ះពាល់ដល់សុខភាព។

ម្យ៉ាងវិញទៀត ដោយសារតែភាពមមាញឹក ក្នុងការប្រតិបត្តិព្រះធម៌ និងសម្ដែងធម្មទេសនាផងនោះ ធ្វើឲភិក្ខុសង្ឈគ្រប់ៗអង្គ ពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការហាត់ប្រាណ ដែលជាហេតុធ្វើឲជម្ងឺផ្សងៗ វាយលុកចូលទៅរាងកាយបាន។ យ៉ាងណាមិញ មានមតិជាច្រើនត្រូវបានស្នើសុំ ហើយបញ្ជូនទៅឲវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ដរបស់ប្រទេសថៃ ដើម្បីឲមានការបង្កើតមឺនុយ ឬបញ្ជីមុខម្ហូបចង្ហាន់ ដើម្បីងាយស្រួលដល់ការប្រគេន ព្រមទាំងផ្ដល់របបអាហារ គ្រប់គ្រាន់ឲទៅភិក្ខុសង្ឈទាំងឡាយ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -