ចិន៖ ខាងក្រោមនេះ គឺជារូបភាពបុរសម្នាក់អាយុ៣០ឆ្នាំម្នាក់រត់ទាំងអាក្រាតកាយ បានព្យាយាមរុញច្រាន សិស្សស្រីម្នាក់ខ្ទប់នឹងជញ្ចាំង ដើម្បីធ្វើការចាប់រំលោភ ទាំងនៅចំពោះសិស្សផ្សេងទៀត។ បុរសម្នាក់នោះមានឈ្មោះ Hou ជាអ្នកធ្វើការនៅមន្ទីរពិសោធន៍នៅបឋមសិក្សា Taiping នៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។
ប្រភពពត៌មានបានអោយដឹងថា ខណៈពេលម៉ោងសំរាកអាហារថ្ងៃត្រង់ គេឃើញ លោក Hou បានរត់យ៉ាងប្រញាប់ទៅទីធ្លាសាលា ទាំងអាក្រាតកាយ ហើយក៏ធ្វើសកម្មភាពរុញច្រានសិស្សស្រីម្នាក់ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ដើម្បីព្យាយាមចាប់រំលោភនាងតែម្តង។ ក្រោយកើតហេតុភ្លាមៗ គេឃើញមានគ្រូបង្រៀនជាច្រើន បានមកដល់កន្លែងកើតហេតុ ដើម្បីឃាត់ខ្លួនបុរសនោះ។
អាជ្ញាធរនៅក្នុងតំបន់នោះបានអោយដឹងថា លោក Hou មានបញ្ហាសតិអារម្មណ៍ទើបប្រព្រឹត្តទង្វើបែបនេះ ហើយប៉ូលីសអះអាងថា លោក Hou បញ្ហាសតិអារម្មណ៍តាំងពីឆ្នាំ២០១១ មកម្ល៉េស។ លោក Hou ត្រូវបានចាប់ខ្លួន ហើយគេមិនទាន់ដឹងថា លោកនឹងត្រូវផ្តន្ទាទោសបែបណានោះទេ។
- Back to Home »
- បុរសម្នាក់រត់ទាំងអាក្រាតកាយ ព្យាយាមចាប់រំលោភកូនសិស្ស នៅចំពោះមុខសិស្សផ្សេងទៀត