ភ្នំពេញ៖ នៅវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន រហូតបើកការបាញ់ប្រហារទម្លុះឡានក្រុមជនល្មើស ម៉ាក Lexus RX-300 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-4860 ដែលជាឈ្មួញរកស៊ីគ្រឿងញៀន រួមជាមួយនឹងស្រីស្នេហ៍ផងដែរ ហើយហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវកៅដាវ ឫផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

ប្រភពពត៌មានបានអោយដឹងថា ជនសង្ស័យបានបើករថយន្តព្យាយាមគេខ្លួន ពីសមត្ថកិច្ចរហូតដល់ផ្លូវ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន តែគេមិនព្រមឈប់រថយន្តឡើយ ទើបសមត្ថកិច្ចសម្រេចបាញ់រះទៅរថយន្ត ហើយឡោមព័ទ្ធចាប់ខ្លួនបានតែម្តង ដែលធ្វើអោយមានការភ្ញាក់ផ្អើលទាំងយប់។ ក្រោយចាប់ខ្លួនបាន គេសង្កេតឃើញ នៅក្នុងរថយន្តជនសង្ស័យ មានគ្រឿងញៀនចំនួន២កញ្ចប់។ ជនសង្ស័យ​ដែល​គេ​អះអាង​ថា ជា​ឈ្មួញ​គ្រឿងញៀន​រួម​ជាមួយ​ស្រី​ស្នេហ៍ ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -