​​   ខេត្តកណ្ដាលៈ ទីតាំងម៉ាស្សា បង្កប់ជួញដូរផ្លូវភេទមួយកន្លែង ត្រូវបានកំលាំងនគរបាលនាយកដ្ឋាន ប្រឆាំងការ ជួញដូរស្ត្រី និងកុមារ ក្រសួងមហាផ្ទៃ និងអង្គការមេត្រី អន្តរជាតិនិង ចូលរួម អធិការដ្ឋាននគរបាលធ្វើការបង្ក្រាប នៅវេលាម៉ោង ២១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។ ទីតាំងហាងម៉ាស្សានោះ ស្ថិតនៅភូមិ ស្វាយជ្រុំឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ិច ម៉ាច ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ កើតហេតុខាងលើ និងរំដោះស្ត្រីរកស៊ីផ្លូវភេទពីក្នុងហាងបាន ចំនួន៩នាក់។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -