លោក ងួន ចាន់ដេវីត ឬ G-Devith ដែលជាអ្នកនិពន្ធទំនុកច្រៀង និពន្ធបទភ្លេង ហើយក៏ជាតារាចម្រៀង រ៉េប (Rap) ម្នាក់នោះ បានប្រតិកម្មធ្ងន់ៗទៅលើឌីជេវិទ្យុមួយរូបដែលបានរិះគន់ Original Song ថ្មីរបស់ខ្លួនមួយបទ ដែលបានចេញត្រៀមអបអរឆ្នាំថ្មីនាពេលនេះ។
បទថ្មីដែលរងការរិះគុន ពីឌីជេវិទ្យុនោះ មានចំណងជើងថា “រាំញីកែងជើង”។ បើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ngoun Chan Devit ដែលគេដឹងថា ជាគណនីផ្ទាល់ខ្លួនរបស់តារាចម្រៀងរូបនេះ បានបង្ហោះសារ (Status) ជាសាសាធារណៈនៅវេលាម៉ោងប្រមាណជា ៨យប់ ដោយចោទថា មានឌីជេវិទ្យុម្នាក់ បានព្យាយាមមិនចាក់បទចម្រៀងខាងលើរបស់គេ បើទោះមានប្រិយមិត្តស្នើសុំឲ្យចាក់ក៏ដោយ។
ដេវីត សរសេរថា “ផ្ញើជូនទៅ ឌីជេ វិទ្យុម្នាក់ រាល់ពេលដែលប្រិយមិត្តដែលសំណូមពរបទខ្ញុំ បើអ្នកឯងគេចវេសមិនចាក់អោយគេ សូមមេត្តាអ្នក កុំប្រើពាក្យថាបទខ្ញុំស្ដាប់មិនកើត គ្មានអត្ថន័យ ខ្ញុំធ្វើសម្រាប់អ្នកគាំទ្រខ្ញុំ សម្រាប់អ្នកដែលចូលចិត្តខ្ញុំ មិនមែនធ្វើសម្រាប់អ្នកឯងទេ។ មានគេប្រាប់ខ្ញុំ ថាអ្នកឯងប្រើពាក្យបែបហ្នឹងនៅក្នុងម៉ោងផ្សាយ ពេលដែលមានភស្តុតាងច្បាស់លាស់ខ្ញុំនឹងទៅរកអ្នកឯងដើម្បីអោយអ្នកឯងបញ្ជាក់ពីបញ្ហាហ្នឹង អ្នកគាំទ្របទ ”រាំញីកែងជើង”មានអ្វីចង់និយាយអត់ ?”
ស្របពេលនោះដែរមានអ្នកគាំទ្រ ដេវីត ជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ (Comments) នៅលើសារនោះផងដែរដោយភាគច្រើន បានគាំទ្រនូវអ្វីដែលគណនី Ngoun Chan Devith បានបង្ហោះ។ពិសេសជាងនេះទៅទៀតនោះ អ្នកគាំទ្រនៅតែទទូចអោយ ដេវីត បង្ហាញពីអត្តសញ្ញាណរបស់ឌីជេវិទ្យុម្នាក់នោះ។ ប៉ុន្តែ ដេវីត បានឆ្លើយតបតាមរយៈបណ្ដាញសង្គមវិញថា មិនទាន់ដល់ពេលវេលាដែលត្រូវបង្ហាញនោះទេ ចាំអ្វីៗឲ្យច្បាស់ការជាងនេះសិន៕
- Back to Home »
- ដេវីត ប្រតិកម្មធ្ងន់ៗតបទៅឌីជេវិទ្យុ ដែលរិះគន់បទចម្រៀងខ្លួនក្នុងម៉ោងផ្សាយ